បុរសល្បីយកស្កុតរុំមាត់សុនខ ត្រូវជាប់ពន្ធនាគារច្រើនឆ្នាំមិននឹកស្មាន

  • 2017-03-29 02:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អាមេរិក William Dodson ​ដែល​ត្រូវ​សារព័ត៌មាន​ស្ទើរ​ជុំវិញ​ពិភពលោក​ចុះ​ផ្សាយ​ពី​ការ​ធ្វើ​ទារុណកម្ម​សុនខ​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០១៥ ​ពេល​នេះ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ហើយ។

កាល​ពី​ថ្ងៃ​ទី ២៤​ មិនា លោក Dodson ត្រូវ​បាន​តុលាការ​សហរដ្ឋ​សម្រេច​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដល់​ទៅ​ ៥​ឆ្នាំ ទោះ​មាន​ការ​សុំ​លើក​លែង​ទោស​ក៏​ដោយ។ លោក​ប្រាប់​មូល​ហេតុ​ដែល​ធ្វើ​ដាក់​សុនខ​​បែប​នេះ​ថា ខ្លួន​ចង់​បាន​ភាព​ស្ងប់ស្ងាត់ ក៏​សម្រេច​យក​ស្កុត​រុំ​មាត់​របស់​វា ដើម្បី​កុំ​ឲ្យ​ព្រុស។

កាល​ឆ្នាំ ២០១៥​ បុរស​វ័យ ៤៣​ឆ្នាំ​ខាង​លើ ​បាន​ដាក់​ច្រវាក់​សុនខ Caitlyn ​បន្ទាប់​ពី​យក​ស្កុត​រុះ​មាត់​របស់​វា ៩ ជាន់។ សុនខ​អភ័ព្វ បាន​ព្យាយាម​រើ​ចេញ​ប៉ុន្តែ​ស្ថានភាព​ហាក់​ធ្ងន់ធ្ងរ​ពេក​ព្រោះ​មាន​ឈាម​ហូរ​តាម​អណ្ដាត​។

បើ​យោង​ទៅ​តាម​សហគមន៍​សត្វ The Charleston អះអាង​ថា​​ការ​ចង​នេះ​ គឺ​តឹង​ខ្លាំង​ណាស់ ដោយ​ក្រុម​សង្គ្រោះ​បាន​ចំណាយ​ពេល​ជាង ៣៦​ម៉ោង ដើម្បី​យក​ស្កុត​នោះ​ចេញ។ ចំណែក​សុនខ​ញី ត្រូវ​ការ​វះកាត់​ជា​ច្រើន​ដង​​ដើម្បី​ព្យាបាល​របួស​រលាក ឯ​អណ្ដាត​​មួយ​ផ្នែក​នឹង​ត្រូវ​កាត់​ចេញ។ ពេល​នេះ Caitlyn បាន​រស់​នៅ​ជាមួយ​គ្រួសារ​ថ្មី​យ៉ាង​មាន​សេចក្ដី​សុខ៕

ជនល្មើស​ជា​ម្ចាស់​សុនខ

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ឡេង ភារុណ