អា​ម៉ាប់​ប្ដូរ​​ពី​ដើរ​លេង​ផឹកស៊ី​ជាមួយ​មិត្ត ​មក​កំដរ​ប្រពន្ធ​និង​ចៅ​ដើរ​លេង

  • 2017-03-29 03:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហុងកុង Sammo Hung គ្រប់​គ្នា​តែ​ហៅ អាម៉ាប់​​បាន​ផ្លាស់​ប្ដូរ​ច្រើន​​ក្នុង​ការ​ជួបជុំ​មិត្តភ័ក្ដិ​​ក្នុង​ភោជនីយដ្ឋាន​និង​ក្លឹប​កម្សាន្ត ជំនួស​មក​វិញ​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ ពេល​ដែល​ទំនេរ​ពី​ការ​ថត​រឿង។

នៅ​ព្រឹក​នៅ​ទី​ ២៨ ខែ មីនា តារា​ជើង​ចាស់​វ័យ​៦៥​ឆ្នាំ​ត្រូវ​គេ​ប្រទះ​ឃើញ​ដើរ​​ផ្សារ​​និង​ចូល​ញ៉ាំ​អាហារ​ជាមួយ​ប្រពន្ធ​និង​ចៅ​ប្រុស។ តាម​សកម្មភាព​ លោក​តា​និង​លោក​យាយ​ទាំង​ពីរ​​ហាក់​ស្រឡាញ់​​ចៅ​សំណព្វចិត្ត​ខ្លាំង ហើយ​រូប​ទាំង​នោះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កោតសរសើរ។

ប្រភព​ផ្ទៃ​ក្នុង​មួយ​​ធ្លាប់​បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​សុខភាព​កាន់​តែ​យ៉ាប់យ៉ឺន Sammoបារម្ភ​ច្រើន​ពី​ក្រុម​គ្រួសារ។ តារា​ប្រុស​រូប​នេះ​ក៏​ធ្លាប់​ប្រាប់​ប្រពន្ធ​ទី​២​​របស់​ខ្លួន​​អ្នក​ស្រី Joyce Godenzi ​ដែរ​ថា ស្ដាយ​ដែល​មិន​អាច​មាន​កូន​ជាមួយ​គ្នា។ Sammo មាន​កូន​៤​នាក់ អំឡុង​ពេល​រស់​នៅ​ជាមួយ​ប្រពន្ធ​ទី​១​ជា​ជនជាតិ​កូរ៉េ​អ្នក​ស្រី Jo Yun Ok តែ​ក៏​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​​១៩៩៤៕ ​​​​​​​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ