អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​​​ទៅ​សិក្សា​​​​កូរ៉េ​ខាង​ត្បូង​មក​ដល់​ហើយ

  • 2017-03-29 04:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​​កូរ៉េ​ខាង​ត្បូង​​ ជា​ច្រើន​កន្លែង​ បាន​ផ្ដល់​​​​ឱកាស​​ដល់​​សិស្ស​និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍​​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ហើយ​ នេះ​បើ​​​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់​រំ​ យុវជន​និង​កីឡា។

តាម​រយៈ​​​ទីភ្នាក់ងារ​សហប្រតិបត្តិការ​​អន្តរជាតិ​-កូរ៉េ (KOICA) សហការ​ជា​មួយ​​សាកលវិទ្យាល័យ​​ដៃ​គូ​នៅ​​ប្រទេស​កូរ៉េ នឹង​ផ្ដល់​ដល់​បេក្ខជន​ពី​ប្រទេស​កម្ពុជា​នូវ​​​អាហារូបករណ៍​ផ្នែក Public Administration (Local Government) និង​​​​អាហារូបករណ៍​ផ្នែក Gender Equality Leadership សម្រាប់​ឆ្នាំ​សិក្សា​ ២០១៧-២០១៨។

ព័ត៌មាន​លម្អិត​អំពី​អាហារូបករណ៍​សូម​ចូល​ទៅ​កាន់  http://www.koicacambodia.org/scholarship/  ឬ​ទំនាក់​ទំនង​លេខ ០២៣ ៩៦៤ ១៥០។

ថ្ងៃ​​ផុត​កំណត់​ឈប់​ទទួល​​ពាក្យ​​អាហារូបករណ៍​ខាង​លើ៖ ០៣ មេសា​ ឆ្នាំ​២០១៧៕

​​​​

អត្ថបទ៖ មាន រតនា