Messi ​តវ៉ា​​ថា​មិន​បាន​ជេរ​អាជ្ញាកណ្ដាល​​ទេ ​គ្រាន់​តែ​«ជេរ​ខ្យល់»

  • 2017-03-30 02:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​ចេញ​មក​និយាយ​បកស្រាយ​និង​តវ៉ា​ថា ​ខ្លួន​មិន​បាន​ជេរ​ប្រមាថ​លើ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​​នោះ​​ទេ ​គ្រាន់​តែ​ជេរ​​ខ្យល់​ប៉ុណ្ណោះ។

តារា​ឆ្នើម​ក្រុម​ FC Barcelona ​ត្រូវ​បាន​ FIFA ​ពិន័យ​៤​ប្រកួត​ពី​ក្រុម​ជម្រើស​ជាតិ និង​ពិន័យ​ជា​ប្រាក់​ប្រហែល​៨១០០​ផោន​ទៀត​​ ​បន្ទាប់​ពី​រូប​គេ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​លើ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់ Emerson Augusto do Carvalho ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup 2018 ​ឈ្នះ​​ឈីលី​ ១-០ ​កាល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ​

សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន បញ្ជាក់​​​​ថា​នឹង​តវ៉ា​ដល់​ FIFA ​ចំពោះ​ករណី​នេះ​ ​ហើយ​ក្លឹប​ Barcelona ​ក៏​យល់​ថា​មិន​សម​ពិន័យ​ Messi ​នោះ​​ដែរ។ ​រីឯ​ Messi ​ខ្លួន​ឯង​ផ្ទាល់ ​ក៏​​យល់​ថា​ ការ​ពិន័យ​នេះ​មិន​យុត្តិធម៌​ដូច​គ្នា ព្រោះ​​រូប​គេ​គ្មាន​ចេតនា​ជេរ​ប្រមាថ​លើ​អាជ្ញាកណ្ដាល​នោះ​​ទេ។

“ពាក្យ​សម្ដី​របស់​ខ្ញុំ ​មិន​បាន​សំដៅ​ទៅ​​ជំនួយការ​អាជ្ញាកណ្ដាល​ទេ ​ប៉ុន្តែ​​វា​សំដៅ​​ទៅ​ខ្យល់​ប៉ុណ្ណោះ”។ កីឡាករ​វ័យ​២៩​ឆ្នាំ ​បាន​ប្រាប់​ដល់​សារព័ត៌មាន​​អាហ្សង់ទីន​ La Nacion៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​