រង្វាន់​សរុប ​7លាន​ ពី​កម្មវិធី​ស្តេចញ៉ាំ​បាន​ទៅ​នរណា​ខ្លះ​សប្តាហ៍នេះ?

  • 2017-03-30 03:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត វគ្គពាក់កណ្តាលនឹងធ្វើឡើងនៅថ្ងៃទី 31 ខែមេសា ឆ្នាំ 2017 វេលាម៉ោង4រសៀល ក្នុងថ្ងៃសុក្រ សប្តាហ៍នេះ នៅផ្សារទំនើបសុវណ្ណា។

កាលពីថ្ងៃទី 26 ខែ មីនា ឆ្នាំ 2017 វេលាម៉ោង 2 រសៀល កម្មវិធីសេ្តចញ៉ាំបានធ្វើការប្រកួតវគ្គជម្រុះដំបូងដែលមានការចូលរួមប្រកួត យ៉ាងច្រើនពីសំណាក់យុវវ័យ។ ក្នុងការប្រកួតនោះ តំរូវអោយបេក្ខជនទាំងអស់ ញ៉ាំពងមាន់ ចំនូន 20គ្រាប់ ក្នុងរយៈ10នាទី។ បេក្ខជន ដែរទទួលបានជ័យជំនះក្នុងវគ្គនេះ នឹងត្រូវមកធ្វើការប្រកួតនៅថ្ងៃទី 31 ខែមីនា ឆ្នាំ2017 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី 01 ខែមេសា ឆ្នាំ2017 ក្លាយជាម្ចាស់ពានរង្វាន់សេ្តចញ៉ាំ 2017 ប្រចាំផ្សារ ទំនើបសុវណ្ណា ដែរមានប្រាក់រង្វាន់ 4លានលៀល (ប័ណ្ណសាច់ប្រាក់) ។

ចង់ដឹងដែរទេ? ថាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ អ្នកណាដែរជាអ្នកពូកែញ៉ាំ ខ្លះ? ហើយពូកគេនិងត្រូវញ៉ាំអ្វី នៅក្នុងវគ្គនេះ? កម្មវិធីសេ្តចញ៉ាំ ត្រូវបានរៀបចំឡើងដោយផ្សារទំនើបសុវណ្ណា និង ឧបភ្ថម្ភដោយ ផ្សារទំនើបសូរិយា, ផ្សារទំនើបរតនាផ្លាហ្សា, Master Suki Soup & Master Grill, Lucky Supermarket, Sabay និងដៃគូរសហការ Kqube, Ah Sva Media

អត្ថបទ៖ ដៃគូសហការ