Liverpool ​ត្រៀម​​លុយ​​​១១០​លាន​ដុល្លារ ​ដើម្បី​ទិញ​កីឡាករ​ Real Madrid ​២​នាក់

  • 2017-03-30 07:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្ស​ក្រហម​ Liverpool ​​កំពុង​សម្លឹង​​ចង់​ទិញ​យក​​កីឡាករ​ក្រុម​ Real Madrid ​២​នាក់​គឺ James Rodriguez និង​ Marco Asensio ​ទៅ​​កីឡដ្ឋាន​ Anfield ​ក្រោយ​ចប់​រដូវ​កាល​នេះ។

Asensio ​និង​ James ​ពុំ​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ក្រុម​ Real Madrid ​ញឹកញាប់​ទេ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Zinedine Zidane ​រដូវ​កាល​នេះ ដូច្នេះ​ពួកគេ​​​អាច​នឹង​​ចង់​ចាក​ចេញ​ ដើម្បី​ស្វែង​រក​តំណែង​ជម្រើស​ដំបូង។

សារព័ត៌មាន​អេស្ប៉ាញ ​Don Banlon ​បាន​ឲ្យ​ដឹង​ថា ​Liverpool ​ត្រៀម​ទឹក​ប្រាក់​សរុប​៩២​​លាន​ផោន​ (១១៤,៣៩​លាន​ដុល្លារ) ​​ដើម្បី​ចង់​ទិញ​កីឡាករ​២​រូប​នេះ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ខណៈ​ដែល​​ពួក​គេ​ជឿ​ថា​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​ Asensio ​តម្លៃ​ប្រហែល​៤០​លាន​ផោន​ ​រីឯ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ​វ័យ​​២៥​ឆ្នាំ James ​តម្លៃ​ប្រហែល​៥២​លាន​ផោន៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​