តួលេខ​​នៃ អ្នក​ជំងឺ​​​នៅ​កម្ពុជា​​​​​ទទួល​ការ​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផាក្នុង​ខែ​មីនា​ឆ្នាំ​២០១៧

  • 2017-03-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តួ​លេខ​នៃ​ អ្នក​ជំងឺ​​​​​​​​​​​ដែល​ទទួល​បាន​ការ​ពិនិត្យ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​​​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៧ បាន​បង្ហាញ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក របស់​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែល​ជា​ស្ថាបនិក​​​មន្ទីរពេទ្យ​​​គន្ធបុប្ផា។ ទិន្នន័យ​ទាំង​នោះ​បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

-មាន​កុមារ​ឈឺ​ចំនួន​ ២០ ៦៦២​នាក់ ត្រូវ​បាន​នាំ​មក​ពិនិត្យ​ព្យាបាល​​ នៅ​ក្នុង​ផ្នែក​​ពិគ្រោះ​ជំងឺ​ក្រៅ​

-កុមារ​​មាន​ជំងឺ​ធ្ងន់​ៗ​ ចំនួន​ ៥ ៣១១​នាក់​ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​​ព្យាបាល​​នៅ​​ក្នុង​មន្ទីរពេទ្យ​

-កុមារ​ចំនួន​ ៩៤​នាក់ មាន​ជំងឺ​រលាក​ខួរ​ក្បាល​ធ្ងន់​ធ្ងរ​

-មាន​ការ​វះ​កាត់​​ចំនួន​ ៨៥៣​ករណី​

-វះ​កាត់​បេះ​ដូង​បាន​ចំនួន​ ២៦​នាក់

នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​

-ស្ត្រី​មាន​ផ្ទៃ​ពោះ​ ចំនួន​ ១១ ៦៥៦​នាក់ បាន​មក​ពិនិត្យ​​តាម​ដាន​ផ្ទៃ​ពោះ និង​ព្យាបាល​ នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​​មន្ទីរ​សម្ភព​។ សម្រាល​កូន​បាន​ចំនួន​ ១ ៨១៨​នាក់​។

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​

-មាន​កុមារ​ឈឺ​ចំនួន ៤០ ៧៨៥​នាក់ ត្រូវ​បាន​នាំ​មក​ពិនិត្យ​ព្យាបាល​ នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​​ក្រៅ​

-កុមារ​​មាន​ជំងឺ​ធ្ងន់​ៗ​ ចំនួន​​ ៦ ២៩៥​​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​

-កុមារ​ចំនួន ៥៨​នាក់ មាន​ជំងឺ​រលាក​ខួរ​ក្បាល​ធ្ងន់​ធ្ងរ​

-មាន​ការ​វះ​កាត់​​ចំនួន​ ១ ០៣៦​​ករណី

-គ្រួសារ​អ្នក​ជំងឺ​ភាគ​ច្រើន​ មាន​ជីវភាព​ទី​ទ័ល​ក្រ ខ្លះ​​ក្រី​ក្រ​មែន​ទែន​។ ហេតុ​នេះ រាល់​ការ​ព្យាបាល​​ទាំង​អស់​ គឺ​មិន​គិត​ថ្លៃ​ សម្រាប់​គ្រប់​ៗ​គ្នា​។

-កុមារ​ដែល​មាន​ជំងឺ​ធ្ងន់​ៗ​បំផុត នឹង​ពុំ​មាន​សំណាង​ល្អ​ទេ បើ​ពុំ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ

-ពុំ​មាន​បុគ្គលិក​ណា​ម្នាក់​ ទារ​ប្រាក់​ពី​គ្រួសារ​អ្នក​ជំងឺ​ឡើយ

-ពុំ​មាន​បុគ្គលិក​ណា​ម្នាក់​ ឆ្លៀត​ធ្វើ​ការ​ក្រៅ​ម៉ោង​ នៅ​គ្លីនិក​ឯកជន​ឡើយ​៕ ​

អត្ថបទ៖ មាន រតនា