​បុរស​អាមេរិក​​ពិការ​ជើង​​​​អំពាវនាវ​រក​កង់​ដែល​បាត់​​នៅ​ស្រុក​ខ្មែរ​

  • 2017-03-30 09:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​ពិការ​ជន​​ជាតិ​អាមេរិក​មួយ​រូប​បាន​​អំពាវនាវ​រក​កង់​ដែល​បាត់​ ដោយ​សារ​ចោរ​លួច​នៅ​ក្នុង​ផ្ទះ​របស់​គាត់​​​កាល​ពី​យប់​​​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ ២០១៧​។ ហេតុ​ការណ៍​បាត់​កង់​នេះ​នៅ​ពេល​​លោក​​​កំពុងស្នាក់នៅ និងបង្រៀននៅកម្ពុជា។

បុរសជនជាតិបរទេសរូបនេះ គឺជាជន​ពិការ​មួយ​រូប​ដែល​ត្រូវ​ការ​កង់​​ជាចាំបាច់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​។​​ ជាពិសេស​គាត់​បាន​ចាត់​ទុក​ កង់​របស់​គាត់​ប្រៀប​ដូចជា​ជីវិត​របស់​គាត់​អីចឹង​។​បុរស​វ័យ​៦០​ឆ្នាំ​រូប​នេះ​គឺ​ជា​គ្រូ​បង្រៀន​ដែល​ជួយ​បង្ហាត់​​បង្រៀន​ដល់​កូន​​សិស្ស​ខ្មែរ​​ក្រី​ក្រ​​ រយៈ​ពេល​​១០​ឆ្នាំ​ដោយ​មិន​​បាន​យក​ថវិកា​អ្វី​ឡើយ​​។​ គាត់​បាន​ក្លាយ​ជា​អ្នក​ណែនាំ​ និង ទីព្រឹក្សា​សម្រាប់​មនុស្ស​ជា​​ច្រើន​នៅ​ SmallWorld​ ផង​ដែរ​។ ប៉ុន្តែ​​ជា​អកុសល​គាត់​​បាន​​បាត់​កង់​​ជាទី​ស្រលាញ់​របស់​គាត់​​​ដោយសារ​ចោរ​លួច​នៅ​ស្រុក​ខ្មែរ​។ កង់​ដែល​បាត់​នោះ​​​គាត់​​បាន​ខំ​ចំណាយ​ប្រាក់​ទិញ​ក្នុង​តម្លៃ ១០០០ ដុល្លារ​កាល​ពី​ឆ្នាំ​ ២០០០​ មក​ម្ល៉េះ​៕

កង់ដែលបាត់ទៅ

ប្រសិន​បើ​អ្នក​បាន​ឃើញ​កង់​នេះ ​ឬ​ អ្នក​ចង់​ជួយ​គាត់​ សូម​ទាក់ទង​ដោយ​ផ្ទាល់​មក​កាន់​:​ thavry@gmail.com ឬ ទូរស័ព្ទ: 070453236

អត្ថបទ៖ ចន្ថា