Sadio Mane ​តាម​ស្មើ​កំណត់ត្រា​ Suarez ​នៅ​ក្រុម​​ហង្ស​ក្រហម​ Liverpool

  • 2017-04-02 03:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ចំណូល​ថ្មី​ Sadio Mane ​របស់​ក្រុម​ហង្ស​​ក្រហម​ Liverpool ​​បាន​តាម​ស្មើ​កំណត់ត្រា​ Luis Suarez ​មួយ​ ​បន្ទាប់​ពី​​រូប​គេ​ស៊ុត​ចូល​ក្រុម​ Everton ​ក្នុង​ការ​​ប្រកួត​ Premier League នៅ​កីឡដ្ឋាន​ Anfield ​កាល​ពី​យប់​មិញ​ទៀត។

កីឡាករ​ជម្រើស​ជាតិ​សេណេហ្គាល់​ ​បាន​ស៊ុត​គ្រាប់​បើក​ឆាក​ នៅ​នាទី​ទី​៨ ​រួម​ចំណែក​ជួយ​ឲ្យ​ Liverpool ​ឈ្នះ​ Everton ​៣-១ ​កាល​ពី​យប់​មិញ។ ១​គ្រាប់​នេះ​ មាន​ន័យ​ថា​ Mane ​គឺជា​​​កីឡាករ​ដំបូង​គេ ​​ដែល​អាច​ស៊ុត​ចូល​ក្នុង​ប្រកួត​ Merseyside Derby ​​នៅ​ Premier League ​​ទាំង​២​ជើង​ ក្នុង​១​រដូវ​កាល​ ​​ពោល​គឺ​ស្មើ​គ្នា​នឹង​ Suarez ​និង​ Daniel Sturridge ​ធ្លាប់​ធ្វើ​បាន​​កាល​រដូវ​កាល​២០១៣-២០១៤។

គិត​ត្រឹម​ពេល​នេះ​ Mane ​ស៊ុត​ឲ្យ​ Liverpool ​សរុប​១៣​គ្រាប់ Assists ​៥​ដង ​ជា​ Top Scorer ​របស់​ក្លឹប​បច្ចុប្បន្ន​ ខណៈ​ដែល​ Roberto Firmino ​ជា​ Top Scorer ​លំដាប់​ទី​២ ​ស៊ុត​បាន​១០​គ្រាប់។ ប៉ុន្តែ​​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ​បាន​រង​របួស​ជង្គង់​យប់​មិញ ​អាច​នឹង​ត្រូវ​អវត្តមាន​​ច្រើន​​ប្រកួត​ខាង​មុខ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​