តិចប្រាប់អត់ជឿថា ទន្តពេទ្យស្រីកូរ៉េរូបនេះ អាយុ៤៨ឆ្នាំ!
- 2017-04-02 04:39:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចប្រាប់អត់ជឿថា ទន្តពេទ្យស្រីកូរ៉េរូបនេះ អាយុ៤៨ឆ្នាំ!
ចន្លោះមិនឃើញ
ទន្តពេទ្យស្រីកូរ៉េម្នាក់ មានឈ្មោះថា Lee Sujin បានធ្វើការងារនេះអស់រយៈពេល ជាង១៦ឆ្នាំមកហើយ។ បើទោះជាមានវ័យ ៤៨ឆ្នាំ ប៉ុន្តែទន្តពេទ្យស្រីរូបនេះ មានសម្រស់ស្រស់ស្អាត ដូចក្រមុំវ័យ២៥ឆ្នាំអីចឹង។
Sujin បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ដោយសារតែសម្រស់ដ៏ទាក់ទាញដូចយុវវ័យរបស់នាង ក្រោយបានបង្ហាញខ្លួន ក្នុងកម្មវិធី «Same Bed» និង «Different Dream» នៅលើប៉ុស្តិ៍ទូរទស្សន៍ SBS។
បើយោងតាមកូនស្រីរបស់ Sujin បានឲ្យដឹងថា ម្ដាយរបស់ខ្លួនចូលចិត្តថតរូប និងបង្ហោះទៅលើបណ្ដាញសង្គម Instagram ខ្លាំងណាស់។ យ៉ាងណាក៏ដោយ រូបថតទាំងនោះ តែងតែទាក់ទាញអ្នកនិយមលេងបណ្ដាញសង្គមយ៉ាងច្រើន ប៉ុន្តែពួកគេបានភ្ញាក់ផ្អើលខ្លាំង និងសឹងមិនជឿពីអាយុពិត របស់ទន្តពេទ្យដ៏ស្រស់ស្អាតរូបនេះឡើយ៕