ចូលវ័យ១៨ឆ្នាំភ្លាម Brooklyn Beckham ផ្ដើមចាក់សាក់ដូចប៉ាប៉ាភ្លែត
- 2017-04-03 08:01:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលវ័យ១៨ឆ្នាំភ្លាម Brooklyn Beckham ផ្ដើមចាក់សាក់ដូចប៉ាប៉ាភ្លែត
ចន្លោះមិនឃើញ
Brooklyn Beckham បានសាក់រូបមួយកន្លែងលើដៃកាលពីថ្ងៃ សៅរ៍ដែលជាសាក់ដំបូង បន្ទាប់ពីឈានចូលអាយុ១៨ឆ្នាំ កាលពីថ្ងៃទី ៤ ខែ មីនាខែមុន។
Brooklyn បានសាក់រូបមនុស្សដើមកំណើតជនជាតិអាមេរិកនៅលើដៃខាងស្ដាំ ដែលស្រដៀងនឹងសាក់របស់ David Beckham។ Brooklyn បានបង្ហោះរូបជាច្រើនពេលកំពុងសាក់លើបណ្ដាញសង្គម Instagran និងសរសេរភ្ជាប់ថា៖ "អរគុណខ្លាំងណាស់ Mark x just like dads”។ តាមពិតលោក Mark Mahoney ដែលជាអ្នកសាក់ឲ្យ Brooklyn គឺជាមិត្តសំឡាញ់ជាមួយ David Beckham។
ទាក់ទងនឹងលោក Mark Mahoney គឺជាមិត្តយូរឆ្នាំនឹង Beckham ហើយលោកធ្លាប់បានសាក់រូបឲ្យតារាចម្រៀងល្បីៗជាច្រើនដូចជា Lady Gaga និង Johnny Depp៕