Aaron Kwok បោះ​ជិត​៤​លាន​ដុល្លារ​ទិញ​ផ្ទះ​ ជា​កាដូ​​សម្រាប់​អនាគត​ប្រពន្ធ​សាច់​ខ្ចី

  • 2017-04-03 09:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហុងកុង Aaron Kwokត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទិញ​ផ្ទះ​មួយ​កន្លែង​តម្លៃ​៣០​លាន​ហុងកុង (ជិត​៤​លាន​ដុល្លារ) ក្នុង​ទីក្រុង​សៀងហៃ​នៅ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប្រកាស​គម្រោង​រៀបការ​ជាមួយ​តារា​ម៉ូដែល Moka Fang នៅ​ខែ មិថុនាខាង​មុខ។

យោង​តាម​សារព័ត៌មាន​ហុងកុង Next Media ផ្ទះ​មួយ​កន្លែង​នោះ​គឺ​ជា​កាដូ​សម្រាប់​​ Fang ដែល​អនាគត​ភរិយា​របស់ Aaron។ Aaron វ័យ​៥១​ឆ្នាំ​​ទិញ​ផ្ទះ​នោះ ព្រោះ​លោក​គិត​ថា​ មង្គលការ​របស់​ពួក​គេ​​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​ជីវិត​ហ៊ឺហា​​ពេល​បច្ចុប្បន្ន​របស់​ពួក​គេ​បាន​ឡើយ។

​ត្បិត​តែ​មាន​លុយ​ហូរហៀរ​ ប៉ុន្តែ Aaron Kwok ចង់​រៀបការ​ដោយ​ស្ងប់ស្ងាត់ និង​ចង់​ចុះ​ឈ្មោះ​រៀបការ​​នៅ​កន្លែង​ឆ្ងាយ​ៗ​ដូច​ជា ទីក្រុង Las Vegas ឬ  ប្រទេសBhutan ជា​ដើម។ តាម​ការ​ឲ្យ​ដឹង​នៅ​ពេល​ខាងមុខ​ Aaron នឹង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ថត​រឿង​ថ្មី​៕

ប្រភព៖ Stomp   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី