ថៃដាក់ស្នើសុំបញ្ចូលល្ខោនខូនជាសម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជាក៏ដាក់ស្នើសុំល្ខោនខោលដែរ
- 2017-04-04 03:29:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃដាក់ស្នើសុំបញ្ចូលល្ខោនខូនជាសម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជាក៏ដាក់ស្នើសុំល្ខោនខោលដែរ
ចន្លោះមិនឃើញ
កាលពីថ្មីៗកន្លងទៅនេះ ប្រទេសថៃបានស្នើសុំដាក់ល្ខោនខូនរបស់ខ្លួន ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៅកាន់អង្គការយូណេស្កូ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានការចាប់អារម្មណ៍ទៅលើរឿងនេះជាខ្លាំង។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា ល្ខោនខោលដែលជាសម្បត្តិវប្បធម៌ជាតិខ្មែរ គឺត្រូវបានដាក់ស្នើសុំចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៅកាន់អង្គការយូណេស្កូ រួចរាល់ហើយតាំងពីថ្ងៃទី ២៩ខែមីនា ឆ្នាំ ២០១៧មកម្ល៉េះ និងទទួលបានការឆ្លើយតបជាផ្លូវការនៅរសៀលថ្ងៃដដែល។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌៖