មេរៀន​ទី​មួយ៖ ចំណុច​គួរ​ដឹង​មុន​តម្លើង Windows ដោយ​ខ្លួន​ឯង មិន​បាច់​ទៅ​រក​ជាង

  • 2017-04-04 06:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លើង Windows ថ្មី ឬ "ឈូស Windows" ជា​ពាក្យ​មួយ​ឃ្លា​ពេញ​និយម​ដែល​អ្នក​ទាំង​អស់​គ្នា​តែង​លឺ​ពេល​យក​កុំព្យូទ័រ​ខូច ឬ​គាំង​ដែល​មិន​អាច​ធ្វើ​ការងារ​អី​បាន​ទៅ​ឲ្យ​ជាង​តម្លើង​ថ្មី​ឲ្យ។ មាន​ធ្លាប់​គិត​ទេ បើ​យើង​ចេះ​ពី​របៀប​តម្លើង Windows ឬ​កម្មវិធី​ទាំង​នោះ​ដោយ​ខ្លួន​ឯង មិន​បាច់​ទៅ​រក​ជាង មិន​ដឹង​ល្អ​យ៉ាង​ណា? ខាង​ក្រោម​នេះ ជា​ចំណុច​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ដឹង ជៀស​វាង​មាន​បញ្ហា​ពេល​កំពុង​តម្លើង។

@រក​មូល​ហេតុ មុន​សម្រេច​ចិត្ត​តម្លើង Windows ថ្មី

តម្លើងWindows ថ្មី​មិន​ពិបាក​ពេក​ទេ តែ​ពិបាក​ត្រង់​ថា អ្នក​ទាំង​អស់​គ្នា​ជួប​បញ្ហា​អ្វី​ឲ្យ​ប្រាកដ ទើប​សម្រេច​ចិត្ត​តម្លើង​ថ្មី(យឺត​ខ្លាំង គាំងៗ មេរោគ​ចូល​ច្រើន កម្មវិធី​រញ៉េរញ៉ៃ​លោត​លើ​អេក្រង់​ព្រោង​ព្រាត ​មិន​ពេញ​ចិត្ត​នឹង Windows កំពុង​ប្រើ ឬ​ចង់​សាក​ល្បង Windows ជំនាន់​ចុង​ក្រោយ?) ​ព្រោះ​ថា​ជា​ធម្មតា​ការ​តម្លើង Windows ថ្មី​ធ្វើ​ឲ្យ​ប៉ះពាល់ Hard Disk(ករណី​តម្លើង​ញឹក​ញាប់​ពេក) តែ​យ៉ាង​ណា បើ​មាន​ចំណុច​ដូច​រៀប​រាប់​ទាំង​នេះ​ហើយ គួរ​តម្លើង Windows ថ្មី​ទៅ។

@តើ​គូរ​យក​ឯកសារ​ទៅ​ទុក​នៅ​ឯណា?

ជា​ធម្មតា ពេល​ចង់​តម្លើង Windows ថ្មី អ្នក​ទាំង​អស់​គ្នា​តែង​បារម្ភ​ថា ឯកសារ​ដែល​នៅ​ក្នុង​កុំព្យូទ័រ​តាម Drive នីមួយៗ​បាត់​អស់​ដែរ​ទេ? ចំពោះ Drive ដែល​ផ្ទុក​ឯកសារ​ផ្ទាល់​ខ្លួន​ភាគច្រើន​នៅ Drive D, E, F, G តាម​តែ​អ្នក​តម្លើង​មុនៗ គេ​កំណត់ ប៉ុន្តែ​ចំពោះ Drive C ជា​កន្លែង​ផ្ទុក​ឯកសារ​បណ្ដោះអាសន្ន ពោល​គឺ កម្មវិធី​ដែល​តម្លើង​ត្រូវ​រត់​ចូល​ទៅ Drive Cនេះ​មុន​គេ។ ដូច​នេះ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ប្រាកដ​ថា ឯកសារ​ផ្ទាល់​ខ្លួន​បាន Back up ទុក​ជាមួយ External Hard Drive ឬ Cloud រួច​រាល់​ហើយ ជៀសវាង​នៅ​ពេល​តម្លើង​ថ្មី គេ​ទាមទារ​ឲ្យ​លុប Drive ចោល​បណ្ដាល​ឲ្យ​បាត់​ឯកសារ​ផ្ទាល់​ខ្លួន។

@តើ​គួរ​តម្លើង​ជំនាន់​ណា​សាក​សម Windows 10,8 pro, 8.1, 7 ឬ Xp?

បច្ចុប្បន្ន Windows 10 ជា​ជំនាន់​ចុង​ក្រោយ​​របស់​ក្រុមហ៊ុន Microsoft ដែល​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ធំជាង​គេ​លើ​លោក។ ចំពោះ Interface ការ​បន្ថែម​មុខងារ​ថ្មី និង​បច្ចេកវិទ្យា​ថ្មី​លើ Windows 10 គួរ​ឲ្យ​ចាប់​អារម្មណ៍​ចង់​សាក​ល្បង​ប្រើ​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​មើល​លើ​សមត្ថភាព​កុំព្យូទ័រ​(Specs) របស់​ខ្លួន​ដែរ(ចុចRun (from the Start menu)-> msinfo32 ) តើ​អាច​តម្លើង​ទៅ Windows 10 រួច​ដែរ​ទេ? បើ​រួច តើ​អ្នក​សុាំ​និង​របៀប​ប្រើ​ដែរ​ទេ?

@តើ​ត្រូវ​ចេះ​អ្វី​ខ្លះ មុន​នឹង​តម្លើង?

និយាយ​រឿង​តម្លើង Windows ថ្មី ចំណេះ​ដឹង​មូលដ្ឋាន​ដែល​អ្នក​ត្រូវ​តែ​ចេះ​គឺ​ការ Search Keywordរក​Keygend ឬ Activatation Keyលើ Googleព្រោះ Windows ភាគច្រើន​ដែល​ដោនឡូត​មក ទាម​ទារ​ការ​ដាក់​បញ្ចូល License ពី​ក្រុមហ៊ុន Microsoft។ ដូច​នេះ​ជំហាន​ដំបូង ត្រូវ​ចេះ​ដោនឡូត Windows ដោយ​ខ្លួន​ឯង ចុច​នៅ​ទីនេះ ឬ ស្វែង​រក​លើ Google ចុច​ពាក្យ Index of Windows 10 ហើយ​ដោនឡូត​យក​តែ​ម្ដង​ទៅ(ជា File ISO)។

របៀប boot windows ដាក់​ USB flash-drive ដើម្បី​តម្លើង Windows ក្រុម​ការងារ​នឹង​បង្ហាញ​ជូន​ពេល​ក្រោយ។ កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​!

អត្ថបទ៖ រក្សា