ឆែក​ឲ្យ​ខ្ទេច មុន​ទិញ​ទូរសព្ទ iPhone ដោយ​ប្រើ​កម្មវិធី​នេះ​

  • 2017-04-08 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​មានការ​លំបាក​ក្នុង​ការ​ត្រួត​ពិនិត្យ​លើ iPhone មិន​ដឹង​ថា​ជា​ម៉ូដែល​អ្វី ចេញ​តាំង​ពី​ឆ្នាំ​ណា ប្រើ iOS ជំនាន់​ណា អស់​បញ្ហា​ជាមួយ​កម្មវិធី Test & Check for iPhone។

​កម្មវិធី Test & Check for iPhone បាន​ភ្ជាប់​មក​ជាមួយ​នៅ​មុខងារ​តេស្ត​ផ្នែក​រឹង​នៃ​ឧបករណ៍​ដូចជា តេស្ត​ព​ន្លឺ​អេក្រង់ ពណ៌ ប៉ះ សម្លេង កាមេរ៉ា Touch ID ការ​ហៅ​ទូរ​សព្ទ​ចេញ​ជាដើម​។ កម្មវិធី​នេះ​អាច​ប្រើ​ជា​ជំនួយ​ក្នុង​ការ​តេស្ត​ទូរ​សព្ទ​មុន​ពេល​ទិញ​យក​ទៅ​ប្រើប្រាស់។

ត​ម្រូ​វ​ការ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ រាល់​ឧបករណ៍​ទាំង​អស់​ត្រូវ​តែ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS 8.0 ឬ​ខ្ពស់ជាង​នេះ​។

  • ​ទាញ​យក​កម្មវិធី​តាម​តំណ​ភ្ជាប់​នេះ Test & Check for iPhone ​- ​បើក​កម្មវិធី Test & Check
  • ​នៅត្រង់ Home នេះ​ចុច​យ​កជ​ម្រើ​ស​ណាមួយ​ដែល​អ្នក​ចង់​តេស្ត​
  • ​Device information check គឺជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ព័ត៌មាន​នៃ​ឧបករណ៍​របស់​អ្នក​ដូចជា​៖​ ទំហំ​អេក្រង់ កាមេរ៉ា ម៉ូ​ដែល អង្គ​គណនា អង្គ​ក្រាហ្វិក ជាដើម​។​

​ ​ ​ ​

  • ​តេស្ត​លើ Touch ID ​ ​ ​​ ​ ​
  • ​​តេស្ត​លើ​ព​ន្លឺ​អេក្រង់​

​ ​- តេស្ត​លើ​សម្លេង​

​ ​ ​ ​

  • ​ជា​ចុងក្រោយ​កម្មវិធី​នេះ​នឹង​ចេញ​ជា​របាយការណ៍​សង្ខេប​នូ​វ​អ្វី​ដែល​អ្នក​បាន​ធ្វើតេស្ត​

រៀបរៀង​ដោយ៖ ពិចិត្រ