ហាត់ក្បាច់គុន​ដល់កម្រិត ប្រើប្រដាប់ភេទ អូសឡាន៧គ្រឿង ទម្ងន់ជាង១២តោន

  • 2017-04-04 08:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​បាន​ភ្លឺ​ភ្នែក នូវ​លទ្ធផល​ក្រោយ​ការ​ហ្វឹកហាត់​ក្បាច់គុន​កុងហ្វូ​ដ៏​លំបាក​របស់​ខ្លួន ដោយ​ប្រើ​ប្រដាប់​ភេទ (ពង​ស្វាស) អូស​រថយន្ត។

លោក Ye Wei

លោក Ye Wei បាន​អូស​រថយន្ត ម៉ាក Audi ចំនួន​៧​គ្រឿង មាន​ទម្ងន់​សរុប​រហូត​ដល់​ទៅ ១២​តោន ដោយ​ប្រើ​ខ្សែ​ចង​ភ្ជាប់​ជាមួយ​ប្រដាប់​ភេទ​របស់​លោក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា កន្លង​ទៅ​នេះ នៅ​ក្នុង​ខេត្ត Shandong ប្រទេស​ចិន។ បុរស​វ័យ​៣៩​ឆ្នាំ​រូបនេះ បាន​បំបែក​កំណត់ត្រា​ផ្ទាល់​ខ្លួន កាល​ពី​ឆ្នាំ​មុន (អូស​រថយន្ត​៥​គ្រឿង) បន្ទាប់​ពី​អូស​រថយន្ត​ទាំង​៧​គ្រឿង​ខាងលើ បាន​ចម្ងាយ​៨​ម៉ែត្រ។

លោក Ye បាន​អះអាង​ឲ្យ​ដឹង​ថា ការ​សម្ដែង​របស់​លោក គឺ​ជា​ក្បាច់​កុងហ្វូ​មួយ ដែល​គេ​ហៅ​ថា Xi Sui Gong ឬ Xi Sui Technique។ លោក​បាន​បន្ថែម​ថា វា​ត្រូវ​បាន​អនុវត្ត​ដោយ​ពួក​តាវ​និយម ដើម្បី​ជួយ​ឲ្យ​លទ្ធភាព​មាន​កូន​កាន់​តែ​ប្រសើរ​ឡើង។

ជាមួយ​គ្នា​នេះ​ដែរ លោក Ye បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ហាត់​ក្បាច់គុន​កុងហ្វូ អស់​រយៈពេល​ប្រហែល ៣០​ឆ្នាំ​មក​ហើយ ហើយ​លោក​ធ្វើ​ការ​ជា​គ្រូ នៅ​សាលា​បង្រៀន​ក្បាច់គុន​ចំនួន​៣​កន្លែង​ឯណោះ។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​ក្បាច់គុន​កុងហ្វូ លោក Ye ក៏​បាន​ហាត់​ក្បាច់គុន Hung Kuen និង Shaolin Kuen ផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​ចេះ​វ៉ៃ​ប្រដាល់​ថៃ​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង