Apple បញ្ចុះ​រាប់​ពាន់​ដុល្លារ​​លើ​ការ Upgrade កុំព្យូទ័រ Mac Pro

  • 2017-04-05 04:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ពី​ការ​ទម្លាក់​តម្លៃ​លើ​ការ​ Upgrade ម៉ាស៊ីន​ Mac Pro ឲ្យ​ខ្លាំង​ជាង​មុន​ ដោយ​​ការ​ទម្លាក់​តម្លៃ​មាន​ដល់​រាប់​ពាន់​ដុល្លារ​ឯណោះ។

ដើម្បី​ Upgrade ម៉ាស៊ីន​ Mac Pro ល្បឿន​ 3.5 GHz 6-core ឡើង​ទៅ​ 3.0 GHz 8-core ពេល​នេះ​ចំណាយ​ត្រឹម​ ៨០០ ដុល្លារ​ប៉ុណ្ណោះ​ដែល​ពី​មុន​ត្រូវ​ចាយ​​ដល់ ១ ៥០០ ដុល្លារ។ ចំណែក​ការ​ Upgrade ទៅ​ 2.7 GHz 12-core ចំណាយ​ត្រឹម​ ២ ០០០ ដុល្លារ​ ដោយ​ពី​មុន​ត្រូវ​ចំណាយ​ដល់​ ៣ ០០០ ដុល្លារ។ យ៉ាងណា​ក្ដី​​តម្លៃ Upgrade RAM និង​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​នៅ​រក្សា​ដដែល។ ដូច​នេះ​បើ​ចង់​បាន​ Mac Pro ដែល​មាន​ Processor 12-core, RAM 64 GB, ​អង្គ​ផ្ទុក​ទិន្នន័យ 1 TB និង​ GPU ភ្លោះ​ AMD FirePro D700 ត្រូវ​ចំណាយ​ត្រឹម​ ៦ ៩៩៩ ដុល្លារ​នា​ពេល​បច្ចុប្បន្ន ដោយ​ពី​មុន​តម្លៃ​ដល់​ ៩ ៥៩៩ ដុល្លារ។

ការ​បញ្ចុះ​តម្លៃ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ Apple បាន​សន្យា​ថា​នឹង​បញ្ចេញ Mac Pro ជំនាន់​ថ្មី​ក្នុង​ឆ្នាំ​ ២០១៧ ដោយ​ Mac Pro ខក​ខាន​ទទួល​បាន​ការ​អាប់ដេត​ថ្មី​ជាង ៣ ឆ្នាំ​មក​ហើយ៕​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង