Daniel Craig នឹង​សម្តែង​តួ James Bond ម្តង​ទៀត​ ព្រោះ​មូល​ហេតុ​ដ៏​ហួស​ចិត្ត​មួយ

  • 2017-04-05 05:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស Daniel Craig ត្រូវ​បាន​កំណត់​គោល​ដៅ​សម្ដែង​ជា​តួ James Bond  ម្ដង​ទៀត បន្ទាប់​ពី​អ្នក​ដឹកនាំ​រឿង​សម្រេច​ថា តារា​សម្ដែង Tom Hiddleston មាន​អំនួត​ខ្លាំង​និង​សមត្ថភាព​​មិន​ទាន់​គ្រប់គ្រាន់។

កាល​ពី​ឆ្នាំ ២០១៦​ Tom Hiddleston ធ្លាប់​ត្រូវ​បាន​គេ​ទាក់​ទង​ឲ្យ​ថត​រឿង អ្នក​ស៊ើប​អង្កេត​ James Bond ជំនួស​ឲ្យ Daniel Craig ម្តង​រួច​មក​ហើយ​។​​ ប៉ុន្តែ​សំណើរ​នេះ​ក៏​ត្រូវ​បាន​ច្រាន​ចោល​ទៅ​វិញ​ ដោយសារ​តែ​ អ្នក​ផលិត​រឿង​នេះ លោកស្រី Barbara Broccoli គិត​ថា​ Tom Hiddleston មិន​រឹង​មាំ​គ្រប់​គ្រាន់​ ដែល​អាច​ដើរ​តួជា​ James Bond ទេ ព្រោះ​តែ​ទំនាក់​ទំនង​របស់​តារា​រូប​នេះ​ជាមួយ​នឹងតារា​ចម្រៀង​ដ៏​ល្បី Taylor Swift ។ នេះ​បើ​តាម US Reporter។

លោក Craig គឺ​ជា​តារា​សម្តែង​ដែល​ចំណាយ​ពេល​ច្រើន​ជាងគេ​ទី ២ ក្នុង​ការ​សម្តែង​ជា​តួ​ Bond ដោយ​ចំណាយ​ពេល​ជាង១១​ឆ្នាំ ដែល​តំណែង​លេខ​១ បាន​ទៅ​លើ​លោក​ Roger Moore ដែល​ចំណាយ​ពេល១២ ឆ្នាំ​ដែល​សម្តែង​៧ រឿង​ក្នុងស៊េរី​រឿង​នេះ។

កាល​ពី​ឆ្នាំ ២០១៥ បន្ទាប់​ពី​រឿង "Spectre” Craig ធ្លាប់​និយាយ​ថា​​ គាត់​សុខចិត្ត​កាត់​ដៃ​ខ្លួន​ឯង​ចោល​ក៏មិន​សម្តែង​ជា​តួ​ James Bond ម្តង​ទៀត​ដែរ ខណៈពេល​ដែល​គាត់កំពុង​មាន​របួស​ក្នុងពេល​ថត​រឿង។ ហេតុ​ដូច្នេះហើយ​បាន​ជា​គេ​ ខិត​ខំ​ស្វែង​រក​តួ​ Bond ថ្មី​សម្រាប់​វគ្គ​ក្រោយៗ​។​ ប៉ុន្តែក្នុងឆ្នាំ ២០១៦ Craig បាន​និយាយ​ថា MGM ធ្វើ​បាន​ល្អ​ជាមួយ​នឹង​ស៊េរី​រឿង Bond ហើយ​​លោក​នឹង​ត្រលប់​មក​សម្រាប់​រឿងទី ៥។

លោក Daniel Craig នឹង​ទទួល​បាន​ប្រាក់​ ១២០ លាន​ផោន​ស​ម្រាប់​ការ​សម្តែង​ជាតួ James Bond ជា​លើក​ទី​៥៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម