ដំណាក់​កាល​ទី​១​​​ពហុកីឡដ្ឋាន​ថ្មី​​ ​ត្រូវ​ចំណាយ​៣​ម៉ឺន​ដុល្លារ​​​រាល់​ខែ​

  • 2017-04-05 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណាក់​កាល​ទី​១​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ក្នុង​នោះ​មាន​៣​អគារ​ត្រូវ​បាន​កសាង​រួច​ហើយ​ និង​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​មេសា ឆ្នាំ​២០១៧​ក្រោម​អធិបតី​ភាព​សម្តេចន​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

បន្ទាប់​ពី​សម្ពោធ​​រួច​​ ដំណាក់​​កាល​ទី​១​ដែល​អគារ​​មណ្ឌល​ហែល​ទឹក​ អគារ​សាល​បាល់ទះ​ បាល់​បោះ​ ប្រដាល់ និង​កីឡា​ក្នុង​សាល​ផ្សេង​ៗ​ទៀត​ត្រូវ​មាន​សកម្មភាព​ជា​ប្រចាំ។ តាម​ការ​ឲ្យ​ដឹង​ពី​ឯក​ឧត្តម​​បណ្ឌិត​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​​ឲ្យ​ដឹង​ថា​ អគារ​ទាំង​ពីរ​នេះ​ត្រូវ​​តែ​មាន​សកម្មភាព​ជា​ប្រចាំ​ បន្ទាប់​ពី​សម្ពោធ​រួច​ ដូច្នេះ​ត្រូវ​ចំណាយ​ប្រាក់​ប្រចាំ​ខែ​​យ៉ាង​ហោច​ណាស់​៣​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ទឹក​ ភ្លើង​ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត។

អគារមណ្ឌល​ហែល​ទឹក

មណ្ឌល​បាល់ទះ បាល់បោះ និង​កីឡាក្នុង​សាល​ផ្សេង​ៗ​ទៀត

អត្ថបទ៖ ជាន ចាន់រ៉ា