Hazard ​ស៊ុត​ Man City ​២​គ្រាប់​ម្នាក់​ឯង​យប់​មិញ ​​ជាប់​ Man of the Match ​​

  • 2017-04-06 01:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Eden Hazard ​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​គូ​ប្រជែង​ធំ Manchester City ​២​គ្រាប់​ម្នាក់​ឯង ​ជួយ​ឲ្យ​ Chelsea ​ឈ្នះ​ ២-១ ​នៅ​កីឡដ្ឋាន​ Stamford Bridge ​យប់​មិញ ​និង​បន្ត​សង្ឃឹម​លើក​ពាន​​កាន់​តែ​ខ្ពស់។

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​ បាន​ស៊ុត​១​គ្រាប់​បើក​ឆាក​យ៉ាង​ល្អ​ ​នៅ​នាទី​ទី​១០ ​​មុន​ពេល​អ្នកចាំទី​ Thibaut Courtois ​បង្ក​កំហុស​​​ធ្វើ​ឲ្យ​ Sergio Aguero ​ស៊ុត​ឲ្យ​ Man City ​តាម​ស្មើ​​ ១-១ ​នាទី​២៦។ ​នៅ​នាទី​៣៥​ Hazard ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី​២ ​បន្ទាប់​ពី​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ ​ត្រូវ​អ្នកចាំទី​ Willy Caballero ​ទះ​បាន។ លទ្ធផល​នេះ​ បាន​រក្សា​រហូត​ចប់​​ការ​ប្រកួត។

លទ្ធផល​គូ​សំខាន់ៗ​ផ្សេង​ទៀត​គឺ Arsenal ​ឈ្នះ​ West Ham ​៣-០, Tottenham Hotspur ឈ្នះ​ Swansea ៣-១ រីឯ​ Liverpool ​ធ្វើ​បាន​ត្រឹម​ស្មើ​ ២-២ ​ទល់​នឹង​ Bournemouth ​នៅ​កីឡដ្ឋាន​ Anfield។ ​​ដូច្នេះ​ Chelsea ​នៅ​តែ​បន្ត​នាំ​មុខ​៧​ពិន្ទុ​លើ​កំពូល​តារាង​ ខណៈ​ដែល​ Spurs ​បន្ត​ឈរ​លេខ​២ ​តាម​ពី​ក្រោយ​ដោយ​ Liverpool ​និង​ Man City៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី