យុទ្ធនាការ​ធំ​​សម្រាប់ ITET 2014​ គឺ...

  • 2014-11-08 00:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​​​កែវ​ ឧត្តម​ ​​ ​អ្នក​រៀប​ចំ​​​ព្រឹត្តិការណ៍​​​​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ ​អេឡិចត្រូនិក​ និង ទូរគមនាគមន៍​អន្តរជាតិ (ITET 2014 )​ ​​បាន​ឲ្យ​ដឹង​ថា​ ​​​​​រ៉ឺម៉ក​ចំនួន​៥០​ ​​​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​​​​ជា​ច្រើន​ថ្ងៃ​មក​ហើយ​​​មុន​ការ​តាំង​ពិព័រណ៍​ មុន​កម្មវិធី​ ​មក​ដល់​ពោល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១៤​ ដល់​ ១៦​ ​វិច្ឆិកា​ ខាង​មុខ​នេះ​នៅ​កោះ​ពេជ្រ។ ​  

​ប៉ុន្តែ​ យុទ្ធនាការ​ធំ​នៃ​ការ​ផ្សព្វ​តាម​ដង​វិថី​​សំខាន់​ គឺ​​ថ្ងៃ​ទី​ ១២​ ​វិច្ឆិកា​ ខាង​មុខ​​​ដោយ​ចេញ​ពី​ផ្លូវ​​ព្រះមុនីវង្ស​ ​ផ្លូវ​ ម៉ៅសេទុង​ ​ផ្លូវ​កម្ពុជា​ក្រោម និង​​ ផ្លូវ​សុធារស​ជា​ដើម។ យុទ្ធនាការ​ផ្សព្វផ្សាយ​​​​ ​នឹង​ចាប់​ផ្ដើម​ពី​​វេលា​ម៉ោង​ ៣​រសៀល​តទៅ​​ដែល​​ចាប់​ប្រមូល​ផ្ដុំ​ក្បែរ​គុក​ទួល​ស្លែង (#132, St.350, BKK3)។

 

 
 
 
 

 

សូម​ចូល​រួម​​ការ​តាំង​ពិព័រណ៍​ និង​ ​ផ្សព្វផ្សាយ​ដើម្បី​បច្ចេកវិទ្យា​នៅ​កម្ពុជា​ណា​ប្រិយមិត្ត!!!  

ចុច​អាន ដំណឹង​ល្អ! ​មាន​ពិព័រណ៍​បច្ចេកវិទ្យា​ធំ​ពាក់​កណ្ដាល​ខែ​នេះ  

ទាក់ទង​នឹង​ ITET 2014 សូម​ចុច​ត្រង់​នេះ​...   អត្ថបទ៖ ស្រណោះ

អត្ថបទថ្មី