ធ្លាយ​ការ​ពិត "Shape of You" បានសរសេរ​ឲ្យ​តារា​ម្នាក់​មិន​មែន​ Ed Sheeran ទេ

  • 2017-04-07 02:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ Shape of You គឺ​ជា​បទ​ចម្រៀង​មួយ​បទ​ ដែល​ទទួល​បាន​ការ​គាំទ្រ និង​កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​ ទូទាំង​ពិភព​លោក ព្រម​ទាំង​ជាប់​ចំណាត់​ថ្នាក់​លេខ១ លើ​តារាង​ Billboard របស់​សហរដ្ឋ​អាមេរិក ចំនួន​១០​សប្ដាហ៍​ជាប់​គ្នា​ហើយ​ បើ​គិត​ត្រឹម​ថ្ងៃ​នេះ។

ប៉ុន្តែ​បទ​ចម្រៀង​នេះ​វិះ​នឹង​មិន​បាន​បញ្ចេញ​ទៅ​ហើយ​ ដោយ​សារ​តែ​ Ed Sheeran បាន​សរសេរ​បទ​នេះ​ជា​ពិសេស​សម្រាប់​ Rihanna។ បើ​តាម​ការ​សម្ភាសន៍​មួយ​នៅ​ក្នុង​កម្មវិធី BBC Radio 1' Breakfast Show តារា​មច្រៀង Sheeran បាន​ប្រាប់​ថា​ លោក​បានធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​ Studio ជាមួយ​នឹង​ផលិតករ​ Steve Mac និង Johny McDaid ដើម្បី​សរសេរ​បទ​ចម្រៀង​ឲ្យ​ Rihanna។ តារា​ចម្រៀង​រូប​នេះ​បន្ត​ថា​៖ "ខ្ញុំ​គិត​ថា បទ​នេះ​ប្រាកដ​ជា​ល្អ​សម្រាប់ Rihanna”។

លោក​បាន​ប្រាប់​ពិធី​ករ​ Nick Grimshaw អំពី​បទ​ចម្រៀង​នេះ​ត្រង់​កន្លែង "putting Van the Man on the juke box” ដោយ​បាន​បន្ត​ថា​៖ "ប្រហែល​ជា​នាង​នឹង​មិន​ច្រៀង​បទ​នេះ​ទេ មើល​ទៅ"។ បន្ទាប់​ពី​ធ្វើ​ការ​ពិចារណា​ជា​ច្រើន​សារ​ ទើប​ Sheeranសម្រេច​បញ្ចូល​បទ​នេះ​ជា​បទ​ចុង​ក្រោយ​របស់​អាល់​ប៊ុម​ថ្មី​របស់​ខ្លួន​។

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ប្រសិន​ជា​បទ​នេះ​ត្រូវ​ច្រៀង​ដោយ​ Rihanna វិញ?

ប្រភព៖ glamour   ប្រែ​សម្រួល៖ ធារ៉ូ