មូលហេតុ​ចម្បង​៣ ដែល​សហព័ន្ធ​បញ្ជូន​កីឡាករ​ទៅ​វ៉ៃ​នៅ​បារាំង

  • 2017-04-14 04:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុ​ផល​៣​ ដែល​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ សម្រេច​បញ្ជូន​កីឡាករ​ជើង​ខ្លាំង​៣រូប​ ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី១៥​ ខែ​មេសា​ ឆ្នាំ​២០១៧​នេះ។​

លោក ម៉ិល កាដូ

លោក​ ម៉ិល​ កាដូ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​បញ្ជូន​កីឡាករ​ជើង​ខ្លាំង​ទាំង​៣​ រួម​មាន​ សេន​ ប៊ុនថេន​ ម៉ឺន​ សុភា​ និង​កីឡាករ​ ឡៅ​ ចន្រ្ទា​ ទៅ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ប្រទេស​បារាំង​នេះ​ក្នុង​គោល​បំណង​ទី១​ គឺ​ចង់​វាស់​ស្ទង់​កម្រិត​សមត្ថភាព​និង​បច្ចេកទេស​កីឡាករ​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ស៊ីហ្កេម​នៅ​ប្រទេស​ម៉ាឡេស៊ី។​ ទី២​ ចង់​បង្កើន​សមត្ថភាព​បច្ចេកទេស​ដល់​កីឡាករ​ ព្រោះ​​បាន​ប្រកួត​ជា​មួយ​កីឡាករ​មាឌ​ធំ​និង​ខ្ពស់​ ដូច​នេះ​ពួក​អាច​នឹង​ដឹង​បន្ថែម​ទៀត​ពី​តិចនិក​ថា​ត្រូវ​វ៉ៃ​បែប​ណា​ដើម្បី​ឈ្នះ។​ ទី៣​នោះ​គឺ​ចង់​ពង្រីក​ផ្សព្វផ្សាយ​ពី​ប្រដាល់​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ ហើយ​ចេញ​ទៅ​ប្រកួត​នេះ​ក៏​ជា​ការ​បំពេញ​ចិត្ត​ដល់​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​ឯ​ប្រទេស​បារាំង​ដែល​ពួក​គេ​ស្រឡាញ់​និង​ចូល​ចិត្ត​គុន​ខ្មែរ​ និង​ចង់​ឃើញ​ចង់​ស្គាល់​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា។​ ការ​ប្រកួត​នោះ​ចំ​នឹង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ​ ហេតុ​នេះ​អាច​ឲ្យ​កីឡាករ​ទាំង​៣​បាន​ដឹង​ពី​របៀបរបប​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​ប្រពៃណី​នៅ​ទី​នោះ​ផង​ដែរ។​

កីឡាករ ឡៅ ចន្រ្ទា ខាងឆ្វេង សេន ប៊ុនថេន កណ្ដាល និង​ ម៉ឺន សុភា ស្ដាំ

ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​នេះ​នឹង​វិល​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី៦​ ខែ​ឧសភា​ ឆ្នាំ​២០១៧៕​

អត្ថបទ៖ នួន ស៊ីណា​