ដំណឹងល្អ! ចង់ទិញម៉ូតូថ្មីជិះ កាន់មានលក្ខណៈពិសេសថែមទៀត
- 2017-04-09 03:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ចង់ទិញម៉ូតូថ្មីជិះ កាន់មានលក្ខណៈពិសេសថែមទៀត
ចន្លោះមិនឃើញ
កាន់តែមានលក្ខណៈពិសេសបន្ថែមទៀត ចំពោះបងប្អូនប្រជាពលរដ្ឋដែលចង់ទិញម៉ូតូថ្មីជិះ គឺកាន់តែងាយស្រួលមិនសាំញ៉ាំនោះទេ។ កាលពីព្រឹកមិញនេះ ក្រុមហ៊ុន ហុងដា បានស្នើទៅកាន់ឯកឧត្ដម ស៊ុន ចាន់ថុល ថានៅពេលដែលប្រជាពលរដ្ឋមកទិញម៉ូតូថ្មី គឺត្រូវចុះបញ្ជីជាមួយក្រុមហ៊ុនហើយ គឺជាការស្រេចតែម្ដង ដោយមិនចាំបាច់ចុះម្ដងទៀតជាមួយក្រសួងនោះទេ។
សំណើរបស់ក្រុមហ៊ុន ហុងដា ត្រូវបាន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានយល់ព្រម និងឯកភាពទៅលើរឿងនេះ។ ដូច្នេះហើយមានន័យថាពេលទិញម៉ូតូថ្មីជិះ បន្ទាប់ពីចុះបញ្ជីយានយន្តជាមួយក្រុមហ៊ុនហើយ គឺស្មើនឹងចុះបញ្ជីជាមួយក្រសួងដូច្នោះដែរ ព្រោះបន្តិចទៀតនេះ ប្រព័ន្ធចុះបញ្ជីយានយន្តរវាងក្រុមហ៊ុន និងក្រសួងគឺត្រូវបានតភ្ជាប់គ្នា។ ឥឡូវនេះក្រុមបច្ចេកទេសកំពុងតែធ្វើការទៅលើរឿងនេះហើយ។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃនេះទៅ បងប្អូនប្រជាពលរដ្ឋដែលចង់ទិញឡានម៉ូតូថ្មី លែងពិបាកទៀតហើយ ដោយមិនចាំបាច់ទៅចុះបញ្ជីយានយន្ត និងធ្វើប័ណ្ណសម្គាល់យានយន្តនៅនាយកដ្ឋានដឹកជញ្ជូនទៀតទេ។ ការចុះបញ្ជីទោចក្រយានយន្តតាមប្រព័ន្ធអនឡាញ នេះជួយសម្រួលដល់ប្រជាពលរដ្ឋមួយផ្នែកធំក្នុងការទិញយានយន្ត នៅពេលដែលចង់ទិញឡាន ម៉ូតូថ្មី គឺត្រូវកឹបផ្លាកលេខ និងចុះបញ្ជីដោយផ្ទាល់នៅកន្លែងទិញ រួចហើយអូសម៉ូតូចេញពីហាងគឺចប់រឿង។ ប្រជាពលរដ្ឋគ្រាន់តែចំណាយប្រាក់តែ ៤០,០០០រៀល បូកបន្ថែមលើថ្លៃម៉ូតូនោះ នឹងទទួលបានសេវាសព្វគ្រប់បែបយ៉ាងនៅនឹងកន្លែង លែងមានចំណាយក្រៅផ្លូវការអ្វីទាំងអស់៕