កម្ពុជា​​នៅ​ខ្វះ​ទី​លាន​សំខាន់​២​ទៀត​សម្រាប់​ត្រៀម​ស៊ីហ្គេម​២០២៣​

  • 2017-04-16 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណាក់​កាល​ទី​១​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ក្នុង​នោះ​មាន​៣​អគារ​ត្រូវ​បាន​កសាង​រួច​ហើយ​ និង​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​មេសា ឆ្នាំ​២០១៧​ក្រោម​អធិបតី​ភាព​សម្តេចន​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ចំពោះ​ដំណាក់​កាល​ទី​២​គឺ​ពហុកីឡដ្ឋាន​សំខាន់​បំផុត​នៅ​ក៏​ត្រូវ​បាន​បញ្ចុះ​បឋម​សិលាក​​សាង​ដែរ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០។

ឯកឧត្តម ថោង ខុន

ទោះ​ជា​យ៉ាង​ណា​ កម្ពុជា​នៅ​ត្រូវ​ការ​ទី​លាន​កីឡា​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា​​ទី​លាន​វាយ​កូន​បាល់​ និង​ទី​លាន​កីឡា​ហុកគី។ ឯក​ឧត្តម​​បណ្ឌិត​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​ដំណាក់​កាល​ទី​១​ និង​ទី​២​ដែល​ជា​ទី​លាន​សំខាន់​ៗ​សម្រាប់​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ក៏​កម្ពុជា​នៅ​ខ្វះ​ទី​លាន​សំខាន់​២​ទៀត​គឺ​ទីលាន​កីឡា​វាយ​កូន​បាល់​ និង​ទី​លាន​កីឡា​ហុកគី។ ទី​លាន​សំខាន់​ទាំង​ពីរ​នេះ​ត្រូវ​ធ្វើ​ជា​ទី​លាន​ស្តង់ដារ​អន្តរជាតិ​ ហើយ​អាច​នឹង​ធ្វើ​នៅ​ក្នុង​ដំណាក់​កាល​ទី​៣​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ក្លោង​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ

អត្ថបទ៖ ជាន ចាន់រ៉ា