ប្រជាជន​ស៊ីរី​នាំ​គ្នា​ប្ដូរ​ Profile ដាក់​រូប ដូណាល់​ ត្រាំ​ ដើម្បី​អរគុណ

  • 2017-04-07 13:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ស៊ីរី​ជា​ច្រើន​នាក់​បាន​សម្រេច​ចិត្ត​ប្ដូរ​រូប Profile​របស់​ខ្លួន​ក្នុង​បណ្ដាញ​សង្គម​​ដាក់​រូប​លោក​ប្រធានាធិបតី​ថ្មី​អាមេរិក ដូណាល់​ ត្រាំ ដើម្បី​ថ្លែង​អំណរគុណ​ ចំពោះ​ការ​វាយ​ប្រហារ​លើ​ទ័ព​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ ។

កាល​បី​ព្រឹកមិញ សហរដ្ឋអាមេរិក​បាន​បើក​ការ​វាយ​ប្រហារ​យោធា ដោយ​បាញ់​​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ Tomahawk  ៥៩​គ្រាប់សំដៅ​ទៅ​រក​មូលដ្ឋាន​ទ័ព​អាកាស​រដ្ឋាភិបាល​ស៊ីរី​ ធ្វើ​ឲ្យ​ទាហាន​ជា​ច្រើន​បាន​ស្លាប់។ ការ​វាយ​ប្រហារ​ពី​សំណាក់​អាមេរិក​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ​បានវាយ​ប្រហារ​ប្រើ​អាវុធ​គីមី​​ ឈ្មោះ​ថា សារីន​សម្លាប់​ប្រជាជន​ស្លូតត្រង់​ជា​ច្រើន រួម​ទាំង​កុមារ ក្នុង​ក្រុង Khan Seikhoun ខេត្ត Idlib  ប្រទេស​ស៊ីរី កាល​ពី​ដើម​សប្ដាហ៍​​នេះ។

តាម​រយៈ​ការ​បាញ់​មីស៊ីល​​របស់​អាមេរិក គឺ​មាន​ការ​​បញ្ជាផ្ទាល់​ពី​លោក ដូណាល់ ត្រាំ។ ការ​បញ្ចេញ​សាច់​ដុំ​បែប​នេះ ព្រោះ​តែ​លោក ត្រាំ​រំជួលចិត្ត​អាណិត​ក្មេង​ ដែល​បាន​ស្លាប់​ដោយ​អាវុធ​គីមី​របស់​ទាហាន​ស៊ីរី។ ដើម្បី​បង្ហាញ​ពី​ការ​អរគុណ​និង​គាំទ្រ ប្រជាជន​ស៊ីរី​ជា​ច្រើន​នាក់​បាន​ប្ដូរ Profile របស់​ពួក​គេ​ដាក់​រូប​ ដូណាល់ ត្រាំ៕​​​​

​​​​​

ប្រភព៖ Independent   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ