​ចោរ​ប្លន់ ​ភ្ជង់​ក្បាល​កីឡាករ Koke ​យក​នាឡិកា​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ

  • 2017-04-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចោរ​ម្នាក់ បាន​យក​កាំភ្លើង​ទៅ​ភ្ជង់​ក្បាល​ខ្សែ​បម្រើ​អេស្ប៉ាញ Koke ​នៅ​កន្លែង​ចត​ឡាន​មួយ​នា​ទី​ក្រុង​ម៉ាឌ្រីត ​ដើម្បី​យក​នាឡិកា​មួយ​ដែល​មាន​តម្លៃ​ដល់​ទៅ៦០ ០០០​ផោន (ជាង​៧​ម៉ឺន​ដុល្លារ)។

ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ថា​ចោរ​នោះ​បាន​ជិះ​ម៉ូតូ​តាម​ឡាន​របស់ Koke ​នៅ​តំបន់ Chamberi ​ហើយ​ក្រោយ​មក​នៅ​ពេល​ដែល​ខ្សែ​បម្រើ​របស់ AT Madrid ​រូប​នេះ​ឈប់​ឡាន​ដើម្បី​យក​សំបុត្រ​ចតនោះ ​ស្រាប់​តែ​ចោរយក​កាំភ្លើង​មក​ភ្ជង់​តែ​ម្ដង។ ប៉ូលិស​នៅ​តំបន់​នោះ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ក្រោយ​ពី​ភ្ជង់​ហើយ ​ចោរ​បាន​គំរាម​ Koke ​ដើម្បី​យក​នាឡិកា​ដៃ​មួយ​នោះ​តែ​ម្ដង។ ដោយ​ក្រោយ​ពី​នោះ​មក ​ចោរ​ចិត្ត​ធំ​រូប​នេះ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​បាត់​ស្រមោល​ទៅ។

យ៉ាងណាមិញ ​រឿង​នេះ​ដែរ ​ប៉ូលិស​បាន​ឆែក​មើល​ Camera ​សុវត្ថិភាព​រូច​រាល់​ហើយ ខណៈ​ដែល​អត្តសញ្ញាណ មុខ​មាត់​ចោរ​នោះ​ក៏​បាន​មើល​ឃើញ​ដែរ។ ដូច្នេះ ​ដំណើរ​ចេញ​ចាប់​ខ្លួន​នឹង​កើត​មាន​នៅ​ពេល​បន្ទាប់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ មុន្នីរម្យ