ស្ពានថ្មើរជើងនៅតែរងការរិះគន់ តែសាលារាជធានី បង្ហាញរូបភាពអ៊ុតកៅស៊ូ លាបគំនូសចរាចរ និង តម្លើង...
- 2017-04-09 04:27:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានថ្មើរជើងនៅតែរងការរិះគន់ តែសាលារាជធានី បង្ហាញរូបភាពអ៊ុតកៅស៊ូ លាបគំនូសចរាចរ និង តម្លើង...
ចន្លោះមិនឃើញ
សាលារាជធានីភ្នំពេញបានបង្ហាញរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមរបស់ខ្លួន ដែលចង់បង្ហាញដល់សាធារណៈជនអំពីការរីកចម្រើននៃការធ្វើស្ពានអាកាសថ្មើរជើងចំនួន ២កន្លែង នៅមុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន និង មួួយទៀតស្ថិតនៅទល់មុខបឋមសិក្សាជម្ពូវ័ន ដែលស្ថិតនៅតាមផ្លូវជាតិលេខ៤។
ផ្អែកតាមសារដែលបង្ហោះនៅលើផេក រដ្ឋបាលសាលារាជធានីភ្នំពេញ បានសរសេរថា រូបភាពទីតាំងចន្លោះស្ពានថ្មើរជើងទាំង២ ក្រោយពីអ៊ុតកៅស៊ូ លាបគំនូសចរាចរ និងតម្លើងភ្លើងបំភ្លឺផ្លូវរួច ! ពិនិត្យឃើញថា ការចតរថយន្តក្នុងចំណត និងលំហូរចរាចរបានល្អប្រសើរ។
សូមទស្សនារូបភាពខាងក្រោម៖
បើទោះបីជាសាលារាជធានីភ្នំពេញ បានបង្ហោះរូបភាពជាច្រើនសន្លឹករៀបរាប់អំពីដំណើរការនៃការសាងសង់បានរលូន និង ធ្វើឲ្យចរាចរបានប្រសើរ ដូចខាងលើនេះក្ដី ប៉ុន្ដែ សាធារណៈមតិនៅតែចោទសួរដដែលៗ អំពីថា ហេតុអ្វីសាលារាជធានីមិនព្រមសាងសង់ដំបូល និង សាងសង់ស្ពានឆ្លងកាត់ឲ្យផុតផ្លូវទាំងសងខាង ជាដើម។