ប្លែកម្តង​នេះ​! ដួង វីរៈសិទ្ធ នាំ​យក​ចង្វាក់​រាំ​វង់​ខ្នាត​ធំ​ មក​ចែក​ជូន​អ្នក​កំពង់ចាម​​យប់មិញ​

  • 2017-04-09 04:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ​ក្នុង​ការ​ប្រគំ​តន្ត្រី​​នៅ​ខេត្ត​កំពង់ចាម​ ដួង វីរៈសិទ្ធ បាន​នាំ​យក​ចង្វាក់​​ប្រពៃណី​ខ្មែរ​រាំ​វង់​មក​ចែក​ជូនបងប្អូន​បាន​សប្បាយ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​ខ្មែរ​ដែល​នឹង​កាន់​តែ​ខិត​ជិត​មក​ដល់។

កាន់​តែ​អស្ចារ្យ​ម្ចាស់​បទ "នាវាជីវិត" មិន​ត្រឹម​តែ​មាន​បទ​ចង្វាក់​រាំាវង់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​​​បាន​លើក​យក​បទ​ ញាក់​កន្ត្រាក់​អារម្មណ៍​ ក្បាច់​រាំ​ប្លែក អម​ជាមួយ​ក្រុម​អ្នក​រាំ​ទើប​នឹង​បង្កើត​ថ្មី​ ដែល​កន្លង​មក​​មិន​ធ្លាប់​បាន​ឃើញ​តារា​រូបនេះ​ បញ្ចេញ​ក្បាច់​រាំ​បែបនេះ​ឡើយ។

ការ​ប្រគំ​តន្ត្រី Anchor Beach Carnival 2017 ពិតជា​ផ្ដល់​នូវ​បទពិសោធន៍​ថ្មី និង​សប្បាយ​​​រីករាយ លើស​ពី​ការ​ប្រគំ​តន្រ្តី​នានា​ នោះ​គឺ​ស្រាបៀ​អាន់ឆ័រ​បាន​រៀបចំ​ក្រុមរាំ​បែប Carnival​ និង​ការ​រៀបចំ​តុបតែង​បរិវេណ​ទាំងមូល​ជា​លក្ខណៈ​ឆ្នេរ​សមុទ្រ​ ការ​រចនា​ឆាក​តន្រ្តី​ប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗ។

យប់​នេះ​អ្នក​កំពង់ចាម​ នឹង​បាន​ជួប​វត្ត​មាន​តារា​ចម្រៀង​កំពូល​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ពេជ្រ សោភា ឆន សុវណ្ណរាជ ឆាយ វីរៈយុទ្ធ វី ឌីណែត ហ្សូណូ រួមទាំង​តារាថៃ​កញ្ញា KOY ​ទៀត​ផង។

ទស្សនា​វីដេអូ​ Live តាម​រយៈ​ Link របស់​ Page Anchor Beer (Cambodia)

អត្ថបទ៖ ថា ម៉ាលីដា