ភាពខុសគ្នា​រវាង អូបាម៉ា និង ត្រាំ ក្នុងបន្ទប់​តាមដានស្ថានការណ៍ ពេលបញ្ជា​បាញ់មីស៊ីល

  • 2017-04-09 04:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ចម្រូងចម្រាស​ជាច្រើន​បាន​កើត​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​វាយ​ប្រហារ មីស៊ីល​ចំនួន​៥៩​គ្រាប់ ទៅ​លើ​មូលដ្ឋាន​កងទ័ព​អាកាស Shayrat ស្ថិត​ក្នុង​ខេត្ត Homs ប្រទេស​ស៊ីរី ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រើ​អាវុធ​គីមី «សារីន» ទៅ​លើ​ជនស៊ីវិល នៅ​ក្នុង​ខេត្ត​អ៊ីដលីប ក្រោម​ថ្វី​ដៃ​រដ្ឋាភិបាល លោក អាសាដ។

ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ

ជាមួយ​គ្នា​នេះ​ដែរ នា​ពេល​ថ្មីៗ​នេះ លោក Brian Klass អ្នក​និពន្ធ​ម្នាក់ បាន​ធ្វើ​ការ​ប្រៀបធៀប​រូបថត​២​សន្លឹក ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី ភាព​ខុស​គ្នា​រវាង អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន ដូណាល់ ត្រាំ (សំដៅ​លើ​មនុស្ស​សំខាន់ៗ ដែល​នៅ​ជាមួយ​ប្រធានាធិបតី​ទាំង២) នៅ​ក្នុង​បន្ទប់​តាម​ដាន​ស្ថានការណ៍ នៅ​ពេល​បញ្ជា​ឲ្យ​បើក​ការ​វាយ​ប្រហារ។

មនុស្ស​មួយ​ចំនួន​ដែល​មាន​វត្តមាន​នៅ​ក្នុង​រូបថត ជាមួយ លោក អូបាម៉ា គឺ៖

  • ឧត្ដមនាវីឯក Mike Mullen ប្រធាន​អគ្គសេនាធិការ​ចម្រុះ
  • លោក Tony Blinken ឧបនាយក​ទីប្រឹក្សា​សន្តិសុខជាតិ
  • លោក James R Clapper នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ
  • លោក Robert Gates លេខាធិការ​ការពារ​ជាតិ
រូបថត លោក អូបាម៉ា

មនុស្ស​មួយ​ចំនួន​ដែល​មាន​វត្តមាន​នៅ​ក្នុង​រូបថត ជាមួយ លោក ដូណាល់ ត្រាំ៖

  • លោក Jared Kushner កូនប្រសា​របស់ លោក ត្រាំ
  • រដ្ឋមន្ត្រី​រតនាគារ និង​អ្នក​ចាត់​ការ​ទូទៅ​លើ​មូលនិធិ Hedge Fund លោក Steven Mnuchin
  • រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Wilbur Ross
  • នាយក​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក Gary Cohen
រូបថត លោក ត្រាំ

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង