រកឃើញភូមិបុរាណ អាយុកាល១៤០០០ឆ្នាំ នៅកាណាដា ចាស់ជាងប្រាសាទពីរ៉ាមីតទៀត
- ច័ន្ទ, 10 មេសា 2017 00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញភូមិបុរាណ អាយុកាល១៤០០០ឆ្នាំ នៅកាណាដា ចាស់ជាងប្រាសាទពីរ៉ាមីតទៀត
ចន្លោះមិនឃើញ
ភូមិបុរាណចំណាស់ជាងគេបំផុតមួយ ដែលគេជឿជាក់ថា មានការតាំងទីលំនៅរបស់មនុស្ស ស្ថិតក្នុងទ្វីបអាមេរិកខាងជើង ត្រូវបានគេរកឃើញ ក្នុងអំឡុងពេលជីក នៅលើកោះដាច់ស្រយាលមួយ នៅក្នុងខេត្ត British Columbia ប្រទេសកាណាដា។
ភូមិបុរាណដែលមានអាយុកាលប្រមាណជា ១៤ ០០០ឆ្នាំនោះ ត្រូវបានគេរកឃើញ នៅលើកោះ Triquet Island ដែលស្ថិតនៅចម្ងាយ ៥០០គីឡូម៉ែត្រ ពីភាគពាយព្យ នៃទីក្រុង Victoria ប្រទេសកាណាដា។ វាត្រូវបានគេប៉ាន់ប្រមាណថា ជាភូមិដែលមានអាយុកាលចាស់ជាង ប្រាសាទពីរ៉ាមីតរបស់ប្រទេសអេហ្ស៊ីបទៅទៀត។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វត្ថុបុរាណជាច្រើនត្រូវបានគេរកឃើញ ដោយក្នុងនោះរួមមានដូចជា ឧបករណ៍សម្រាប់បង្កាត់ភ្លើង ទំពក់ត្រី និងលំពែង ដែលសុទ្ធសឹងតែស្ថិតនៅក្នុងសម័យកាល Ice Age៕