កុំព្យូទ័រ​តម្លៃ​ ១ ៥៣០ ដុល្លារ ផ្ដួល​ Mac Pro តម្លៃ​ ៥ ៦៦០ ដុល្លារ​ យ៉ាង​អាម៉ាស់

  • 2017-04-10 02:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​តេស្ត​ថ្មី​មួយ​បាន​បង្ហាញ​ថា​​កុំព្យូទ័រ​តម្លៃ​ ១ ៥៣០ ដុល្លារ​ដំណើរ​ដោយ​ CPU AMD Ryzen បាន​ផ្ដួល​​កុំព្យូទ័រ​ Mac Pro តម្លៃ​ ៥ ៦៦០ ដុល្លារ​របស់​ Apple នៅ​ពេល​ដំណើរ​ការ​កម្មវិធី​ Photoshop។

គណនី​ YouTube ឈ្មោះ​ Tech Guy បាន​ប្រៀប​ធៀប​សមត្ថភាព​ Mac Pro តម្លៃ​ ៥ ៦៦០ ដុល្លារ​រត់​ដោយ​ CPU 8-core ល្បឿន​ 3.0 GHz និង មាន​ RAM 64 GB ជា​មួយ​កុំព្យូទ័រ​​រត់​ដោយ​ CPU AMD Ryzen 1700 8-core ល្បឿន​ 3.0 GHz ដែល​មាន​ RAM ត្រឹម​ 16 GB។ ដើម្បី​ Upgrade ទំហំ​ RAM កុំព្យូទ័រ​ឲ្យ​ដល់​ 64 GB ត្រូវ​ចំណាយ​ប្រមាណ​ ២៥០ ដុល្លារ​បន្ថែម​ ប៉ុន្តែ​តាម​ការ​ធ្វើ​តេស្ត​ខាង​ក្រោម​ឃើញ​ថា​​មិន​ចាំ​បាច់​ Upgrade អ្វី​ឡើយ៖

នៅ​ពេល​​ប្រើ​មុខងារ Radial Blur គេ​ឃើញ​ថា​នៅ​លើ​ Mac Pro ត្រូវ​ប្រើ​ពេល​ ១៥ វិនាទី​ ចំណែក​ឯ​​កុំព្យូទ័រ​ប្រើ​ CPU AMD Ryzen វិញ​ប្រើ​ពេល​ត្រឹម​ ៨,៨ វិនាទី​ប៉ុណ្ណោះ។ បន្ទាប់​មក​អ្នក​ធ្វើ​តេស្ត​បាន​បង្កើន​ល្បឿន​ CPU កុំព្យូទ័រ​ប្រើ​ CPU AMD Ryzen ដល់​ 3.5 GHz ដោយ​ជួយ​ឲ្យ​វា​បញ្ចប់​ប្រតិបត្តិការ​ក្នុង​ពេល​ត្រឹម​ ៧,៧ វិនាទី​ប៉ុណ្ណោះ៕​​​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម