ឆ្នាំ​ថ្មី​ជិត​មក​ដល់​ហើយ! តោះ មើល​តារា​ចម្រៀង​ផលិតកម្ម​ថោន​លេង​លោត​បាវ (វីដេអូ)

  • 2017-04-11 02:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ថត​វីដេអូ​សង្ក្រាន្ត​ភ្នំពេញ​ក្រុម​តារា​ចម្រៀង​ផលិតកម្ម​ Town បាន​លើក​យក​ល្បែង​ប្រជាប្រិយ​មួយ​មាន​ឈ្មោះ​ថា​លោត​បាវ​មក​លេង​។ ក្នុង​នោះ​មាន​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដូចជា ឈិត សុវណ្ណ​បញ្ញា គូម៉ា សូ ស៊ីរីកា​ និង នីរ័ត្ន។

ក្រោយ​ពេល​ថត​ចប់ ឈិត សុវណ្ណបញ្ញា ដែល​មាន​ចូល​រួម​លេង​ដែរ​នោះ​ប្រាប់​ Sabay ល្បែង​នេះ​ពិត​ជា​សប្បាយ​មែន។ "សប្បាយ​មែន​តើ​អូន បង​អត់​ដែល​លេង​អាហ្នឹង​សោះ(លោត​បាវ) ដល់​ពេល​លេង​ទៅ​សប្បាយ​ណាស់ មាន​អារម្មណ៍​ដូច​ចូល​ឆ្នាំ​មែន​ទែន​អីចឹង"។ តារា​ចម្រៀង​រូប​នេះ​ថ្លែង​៕

​​​ ទាំង​នេះ​គឺ​ជា​សកម្មភាព​ដែល​តារា​ចម្រៀង​ផលិតកម្ម​ថោន​លេង​ល្បែង​ប្រជាប្រិយ​លោត​បាវ​ ។

អត្ថបទ៖ សុខណា