និស្សិត១២០គូ ស្ម័គ្ររៀបការទ្រង់ទ្រាយធំដើម្បីអបអរការ​បង្កើត​សាកលវិទ្យាល័យ

  • 2017-04-11 03:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ជនជាតិ​ចិន ១២០​គូ បាន​ព្រមព្រៀង​រៀបការ​ជាមួយគ្នា​នៅ​សាកលវិទ្យាល័យ​ Zhejiang  ខេត្ត​ Zhejiang  ភាគ​ខាង​កើត​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី ៩មេសា​កន្លង​ទៅ​ ដោយ​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍។

ការ​ប្រារព្ធ​ពិធី​​​រៀបការ​ដ៏​ធំ​​​នេះ​ឡើង​ គឺ​ដើម្បី​គម្រប់​ខួប​ ១២០​ឆ្នាំ​ របស់​សាកលវិទ្យាល័យ​ Zhejiang ។ កូនក្រមុំ​ស្លៀកពាក់​រ៉ូប​ពណ៌​ស ឯ​កូន​កំលោះ​ឈុត​​ខ្មៅ​អាវ​យ៉ាង​ស្រស់​ស្អាត និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​ក្រុម​គ្រួសារ​ បងប្អូន​ និង​មិត្តភ័ក្ដិ​ជិត ៥០០០​នាក់​ផ្សេង​ទៀត​ផង។

ការ​ប្រារព្ធ​ពិធី​រៀបការ​ដ៏​ប្លែក​​​នេះ បាន​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ២០១២​ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​រំលឹក​ខួប​ការ​បង្កើត​សាកលវិទ្យាល័យ​៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី