ភាពយន្តភាគកូរ៉េ​ល្បីៗ ទាំង​១០ ដែលត្រៀមយ៉ាងពិសេសសម្រាប់ឆ្នាំ​ ២០១៧

  • 2017-04-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​រឿង​ភាគ​កូរ៉េ​មិន​តិច​ទេ​ ដែល​តែង​តែ​រង់​ចាំ​មើល​ភាពយន្ត​ចុង​ក្រោយ​ថ្មីៗ ​របស់​តារាសម្ដែង​ល្បី​ជាច្រើន​ ជាពិសេស​តារា​សំណព្វចិត្ត​របស់​ខ្លួន​។ ក្នុង​ឆ្នាំ​ ២០១៧​នេះ អ្នកទស្សនានឹង​មិនខកបំណងទេ​ ដោយសារទាំងផលិតករ និងតារាសម្ដែង​ បានត្រៀមរឿង​ល្អ​ៗជាច្រើន​ យកមក​បង្ហាញជូន។ ខាងក្រោម​នេះ​ជា​រឿង​ថ្មី​ៗ​ទាំង​ ១០ ដែល​នឹង​ត្រៀម​ចាក់​ផ្សាយក្នុងពេលឆាប់ៗនេះ៖

១. រឿង "While You Were​ Sleeping"

សម្ដែង​ដោយ​តារា​សម្ដែង​Lee Jong Suk និង​ Bae Suzy

រឿង​នេះ​និយាយ​ពី​នារី​ម្នាក់ ដែល​មើល​ឃើញ​ពី​រឿង​ហេតុ​ជា​ច្រើន​របស់​មនុស្សនៅក្នុង​យល់សប្ដិ​របស់ខ្លួន​។ ក្រោយ​មកក៏​បាន​ជួប​នឹង​តួប្រុសដែល​ជា​ព្រះរាជអាជ្ញារ ហើយក៏បានជួយតួស្រីនោះ ដើម្បី​បញ្ឈប់សុបិនអាក្រក់ទាំងនោះ។​ រឿងនេះនឹងមាន​ចាក់ផ្សាយលើទូរទស្សន៍ SBS។

២. រឿង "Criminal Minds"

សម្ដែង​ដោយតារាប្រុស​ Lee Joon Gi និងតារាស្រី Moon Chae Won ​

ជា​ខ្សែភាពយន្ត​​យក​លំនាំ​តាម​រឿង​អាមេរិក​ ដែលនិយាយពី​អ្នកស៊ើបអង្កេតបទឧក្រិដ្ឋដែលកើតមាន និង​ដោះស្រាយករណីបទល្មើសទាំងនោះ។ ភាពយន្តបែបស៊ើបអង្កេតនេះនឹងចាក់ផ្សាយលើទូរទស្សន៍ tvN។

៣. រឿង "Bride of the Water God"

សម្ដែងដោយ Nam Joo Hyuk, Shin Se Kyung, Yang Se Jong និង Krystal (សមាជិកក្រុម f(x))

រឿង​នេះ​រៀបរាប់ពី​ដំណើរជិវិតរបស់អ្នកភូមិដែល តស៊ូលំបាកក្នុង​គ្រោះរាំងស្ងួត រយៈពេលជាយូរ។ ទេវតាទឹកភ្លៀង ឈ្មោះថា "Ha Baek" នឹង​ធ្វើ​ឲ្យមាន​ភ្លៀង​ បើសិន​ជា​មាន​នារីណាម្នាក់​ហ៊ាន​ ធ្វើជាកូនក្រមុំរបស់ខ្លួន។ ពេលនោះតួឯកស្រី ឈ្មោះ "So-A" ក៏​សម្រេចចិត្ត​ហ៊ាន​ធ្វើជា​កូនក្រមុំរបស់ Ha Baek ។ ប៉ុន្តែ​ក្រោយ​ពី បានជួប​គ្នាហើយ​ តួ​ប្រុសនោះមិនបាន​ធ្វើ​ដូចអ្វី ដែលនាងរំពឹងទុកទេ។ រឿងភាគមួយនេះនឹងត្រូវចាក់ផ្សាយនៅ ទូរទស្សន៍ tvN។ ​ ៤. រឿង "Suspicious Partner"

សម្ដែង​ដោយ Ji Chang Wook និង​ Nam Ji Hyun

"Suspicious Partner" ជា​ប្រភេទរឿងកំប្លែងបែបមនោសញ្ចេតនា ដែល​សាច់រឿងដំបូងកើតឡើងនៅក្នុងបន្ទប់សវនាការមួយ។ នៅពេលដែលតួស្រីជាកីឡាការនី​តៃក្វាន់ដូ ហើយបាន ក្លាយជា​អ្នកហាត់ការនៅតុលាការ។ ក្រោយមកនាងក៏បានដឹងខ្លួនឯងថា បានក្លាយជាជនសង្ស័យ នៅក្នុងករណីឃាតកម្មមួយ។ រឿងនេះនឹងមាន​ចាក់ផ្សាយលើទូរទស្សន៍ SBS។

៥. រឿង "Third Rate My Way"

សម្ដែង​ដោយ Park Seo Joon និង Kim Ji Won

ដំណើររឿងនេះនិយាយពីជីវិតតស៊ូរបស់តួប្រុស Ko Dong Man និង តួស្រី Choi Ae Ra។​ កាលនៅជាសិស្ស Dong Man បានចាប់យកជំនាញតៃក្វាន់ដូ ។ ក្រោយមកលោកបានធ្វើការ ជាបុគ្គលិកជាប់កុងត្រាម្នាក់ ក្រៅពីការងារជា អ្នក​ប្រដាល់ ។ រីឯតួស្រី Ae Ra វិញប្រាថ្នាចង់ក្លាយជាពីធីការនី តែនាងបានបោះបង់សុបិននោះ ហើយ​បានធ្វើការនៅហាងទំនិញធំមួយកន្លែងវិញ។ ភាពយន្តភាគមួយនេះនឹងចាក់ផ្សាយនៅខែ ឧសភា លើទូរទស្សន៍ KBS។

៦. រឿង "The King Love"

សម្ដែងដោយ Im Si Wan, Yoona និង Hong Jong Hyun

ជាខ្សែភាពយន្តដែលនិយាយពី Wang Won ព្រះអង្គម្ចាស់នៃ Goryeo ដែល​មានរូបសម្បត្តិស្រស់សង្ហាខ្លាំង (Im Si Wan) ។ ព្រះអង្គមានមិត្តជិតស្និទ្ធិម្នាក់ឈ្មោះ Wang Bin (Hong Jong Hyun) ដែលមកពីគ្រួសាររាជវង្ស ហើយក៏ជាអង្គរក្សរបស់ទ្រង់ដែរ។ ក្រោយមកមានស្រីស្អាត Eun San (Yoona) បានបង្ហាញមុខចំពោះមុខតួប្រុសទាំង ២។ នាង​ជាកូនស្រីដែលមកពីគ្រួសារអ្នកមានម្នាក់។ អ្នកទាំង៣ បានក្លាយជាមិត្តល្អនឹងគ្នា តែចៃដន្យ ប្រុសសង្ហាទាំង២ បានធ្លាក់ក្នុអន្លង់ស្នេហ៍របស់ Eun San។ រឿងនេះនឹងមានចាក់ផ្សាយលើទូរទស្សន៍ MBC។

៧. Ruler: Master of the Mask

សម្ដែង​ដោយ​ Yoo Seung Ho និង Kim So Hyun

ភាពយន្ត​និយាយ​ពី​ ព្រះអង្គម្ចាស់​គ្រងរាជ្យ​ Lee Sun (Yoo Seung Ho) ព្យាយាម​តស៊ូ​ប្រឆាំង​នឹង​ ចលនា​ Pyunsoo Hwe ដែល​ជា​ក្រុម​ប្រមូល​ផ្ដុំ​អំណាច​ និង​គៀបយកទ្រព្យ​សម្បត្តិ​ពីជនស្លូតត្រង់ នៅ​ក្នុង​តំបន់​មួយ​។ ព្រះអង្គម្ចាស់​ Lee Sun បាន​ក្លាយ​ជា​ក្ដី​សង្ឃឹម​របស់​ប្រជា​រាស្រ្ត​ ដែល​រង​ទុក្ខ​។ តួ​ស្រី​ Ga Eun (Kim So Hyun)គឺ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ Lee Sun ស្រលាញ់​ ហើយ​នាង​បាន​ជួយ​ក្នុង​កិច្ចការ​ដឹកនាំ​របស់​ព្រះអង្គ​ច្រើន​ណាស់​។ រឿងនេះ​នឹង​មាន​ផ្សាយ​លើ​ទូរទស្សន៍​ MBC។

៨. រឿង "Lovely Love Die (The Liar and His Lover)"

សម្ដែង​ដោយ​ Lee Hyun Woo និង​ Joy (សមាជិក​ក្រុម​ចម្រៀង​ Red Velvet)

រឿង​នេះនិយាយពី​អ្នកនិពន្ធបទភ្លេងប៉ិនប្រសប់​​ម្នាក់​ដ៏​ល្បី​ល្បាញ​ (Lee Hyun Woo) បាន​លាក់អារម្មណ៍​ដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នារី​ដែល​មាន​សម្លេង​ពីរោះ​ម្នាក់​ (Joy)។ រឿង​ភាគ​មួយ​នេះ​នឹង​មាន​ផ្សាយជូន​ទស្សនា​នៅលើ​ទូរទស្សន៍​ tvN។

៩. រឿង "Man To Man"

សម្ដែង​ដោយ​ Park Hae Jin និង​ Park Sung Woon

សាច់រឿងដែល​រៀបរាប់ពី​ តួប្រុសឈ្មោះ Kim Sul Woo (Park Hae Jin) ដែលជា​ភ្នាក់ងារ​ស៊ើបការណ៍សំងាត់របស់​ប្រទេស។ អាយុជីវិតរបស់លោកប្រែប្រួល​មិន​ទៀងទេ​ ពេល​ក្លាយ​ខ្លួន​ជា​អង្គរក្ស​របស់កំពូលតារាដ៏ល្បី (Park Sung Woong)។ រឿងនេះនឹង​មានផ្សាយជូនទស្សនានៅលើ​ ទូរទស្សន៍ JTBC ថ្ងៃ​ទី​២១​ ខែ​មេសា​ខាងមុខ។

១០. រឿង "Chicago Typewriter"

សម្ដែង​ដោយ​ Yoo Ah In, Im Soo Jung និង​ Go Kyung Pyo

រឿង​នេះនិយាយ​ពី​ អ្នកនិពន្ធក្នុងអំឡុងទសវត្ស​ឆ្នាំ ១៩៣០ ដែល​ចាប់ជាតិជាថ្មី​ក្នុងពេលបច្ចុប្បន្ន និង​បាន​ក្លាយ​ជា​អ្នកនិពន្ធដដែល​។​ ដូចនេះ​សូម​រង់ចាំទស្សនា ដែល​រឿងនេះនឹងមាន​ផ្សាយលើទូរទស្សន៍​ tvN ក្នុង​ខែមេសានេះហើយ៕

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី