iPhone 8 ត្រូវមាន ២ ចំណុចនេះបើចង់ប្រជែង Galaxy S8
- 2017-04-16 23:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 8 ត្រូវមាន ២ ចំណុចនេះបើចង់ប្រជែង Galaxy S8
ចន្លោះមិនឃើញ
ការលេចរូបរាង Galaxy S8/S8+ របស់ Samsung ធ្វើឲ្យ Apple ត្រូវភ័យខ្លួន ដោយសារតែត្រកូល S ជំនាន់ថ្មីមានចំណុចខ្លាំងជាច្រើនដែល iPhone 8 អាចពិបាកនឹងផ្ដួល។ ប៉ុន្តែយ៉ាងណាបើ iPhone 8 ចង់ប្រជែងនឹង S8/S8+ បាន លុះត្រាតែមានចំណុច ២ ដូចខាងក្រោម៖
១. ផ្ទៃអេក្រង់ដែលគ្មានគែម
ផ្នែកខាងមុខរបស់ S8/S8+ មានផ្ទៃអេក្រង់ ៨៣% ដែលមើលទៅពិតជាទាក់ទាញខ្លាំង ហើយ Apple គួរតែផលិត iPhone 8 មានផ្ទៃអេក្រង់ដែលគ្មានគែមតែម្ដងទើបអាចប្រជែងគ្នាបាន។ តាមពាក្យចចាមអារ៉ាមឲ្យដឹងថាឆ្នាំនេះ Apple បានប្ដូរប្រពៃណីពីការប្រើអេក្រង់ LCD មកប្រើអេក្រង់ OLED មានរាងកោងវិញម្ដងសម្រាប់ iPhone 8 ហើយចចាមអារ៉ាមក៏បានលើកឡើងពីការរចនាអេក្រង់ដែលគ្មានគែមជុំវិញផងដែរ។
២. ទ្រនាប់ស្កេនក្រយៅដៃបង្កប់ក្រោមអេក្រង់
ត្បិតថាអេក្រង់របស់ S8 និង iPhone 8 អាចនឹងស្រដៀងគ្នាប៉ុន្តែ Apple អាចធ្វើឲ្យអេក្រង់កាន់តែពិសេសតាមរយៈការបង្កប់ទ្រនាប់ស្កេនក្រយៅដៃ និង ប៊ូតុង Home ក្រោមអេក្រង់។ រំលឹកថាកាលឆ្នាំ ២០១៥ Apple ទទួលបានប៉ាតង់លើការប្រើប្រាស់បច្ចេកវិទ្យាដែលអាចបង្កប់ទ្រនាប់ស្កេនក្រយៅដៃពីក្រោមផ្ទាំងអេក្រង់បាន។ Samsung បានដកចេញប៊ូតុង Home ពី S8/S8+ ប៉ុន្តែទ្រនាប់ស្កេនក្រយៅដៃបានប្ដូរទីតាំងទៅនៅក្បែរកាមេរ៉ាផ្នែកខាងក្រោយឯណោះ៕