Dortmund និង Monaco ត្រូវ​រំសាយ​ប្រកួត​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​

  • 2017-04-12 01:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្រុម Borussia Dortmund និង​ Monaco ត្រូវ​រំសាយ​ចោល​ដោយ​សារ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ធ្វើ​ឲ្យ​ឡាន​ក្រុង​ដឹក​កីឡាករ​រង​ការ​ខូច​ខាត។

ក្នុង​ហេតុការណ៍​នោះ​​ធ្វើ​ឲ្យ​កីឡាករ​ Marc Bartra ​របស់​ Dortmund ​រង​របួស​ក.ដៃ​ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​មាន​ការ​បំផ្ទុះ​៣​កន្លែង​នៅ​ជុំវិញ​កន្លែង​ចត​ឡាន​ក្រុង​របស់​កីឡាករ​​ Dortmund មាន​ចម្ងាយ​ប្រមាណ​៩គីឡូ​ពី​កីឡដ្ឋាន Westfalenstadion។

ជន​នៅ​ពីក្រោយ​ការ​បំផ្ទុះ​​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​​ តែ​គ្មាន​ភស្តុតាង​ណា​​បង្ហាញ​ថា​វា​ជា​ស្នាដៃ​របស់​អ្នក​គាំទ្រ​ឬ​ក៏​អត់​នោះ​ទេ​។ ​យ៉ាង​ណា​ក៏​ដោយ​ការ​ប្រកួត​រវាង Borussia Dortmund និង​ Monaco នឹង​ធ្វើ​នៅ​យប់​នេះ​ជំនួស​វិញ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន