កាន់​តែ​បាក់ចិត្ត​ស្រលាញ់​ ​Range Rover Velar​ ​ថែម​កាង​ ​និង​យ៉ាន់​ស្ព័រ

  • 2017-04-12 04:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បង្ហាញ​ខ្លួន​បាន​ជាង​ ​១​ ​ខែ​ ​Range Rover Velar​ ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ខាង​ឌីហ្សាញ​ ​Lumma​ ​ច្នៃ​រាង​ឲ្យ​កាន់​តែ​ទាក់ទាញ​ ​និង​ពោរពេញ​ឲ្យ​ភាព​ស៊ីវិល័យ​សម្រាប់​យុវវ័យ​សម័យ​ទំនើប។

Range Rover Velar​ ​ច្នៃ​ដោយ​ ​Lumma​ ​បំពាក់​មក​ជា​មួយ​យ៉ាន់​អាលុយមីញ៉ូម​ទំហំ​ ​២២​ ​អ៊ីញ​ ​កង់​ស្ព័រ​លេខ​ ​៣៥០/ ៣៥​ ​ស្មាច់​ជុំវិញ​រថយន្ត​ ​ទម្លាក់​បូម​ ​បន្ថែម​ស្លាប​ខ្យល់​ផលិត​ពី​កាបូន​សរសៃ​ ​(Spoiler)​ ​និង​ក​ស៊ីមាំង​ដែក​ប្រភេទ​ស្ព័រ​ ​៤​ ​គ្រាប់។

Lumma​ ​នឹង​ចេញ​លក់​ ​Range Rover Velar​ ​កែ​ខ្លួន​ច្នៃ​នា​ដំណាច់​ឆ្នាំ​ ​២០១៧​ ​ខណៈ​ម៉ូដែល​នេះ​ផលិត​មាន​កំណត់​ ​ហើយ​ពិសេស​សម្រាប់​អបអរ​ខួប​ ​៣០​ ​របស់​ ​Lumma​ ​តែ​ម្ដង៕

រាងដើម

អានបន្ត ៖ Rang Rover Velar​ ​រាង​ឡូយ​ ​​ទំនើប​ ​តម្លៃ​​អាច​គិតគូរ​បាន​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ