Apple បិទ​ការ​​ Downgrade iOS 10.3 បន្សល់​ទុក​ iOS 10.3.1 ជីវិត​ចុង​ក្រោយ iPhone 5

  • 2017-04-14 01:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មិនា​កន្លង​ទៅ​ក្រុមហ៊ុន Apple បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​កំណែ​ iOS 10.3 ដែល​បាន​បន្ថែម​មុខងារ​ពិសេស​មួយ​ចំនួន​ ទាក់​ទិន​នឹង​ការ​សន្សំ​ថាមពល​ថ្ម​តាម​រយៈ Apple File System និង​មុខងារ​ Find My AirPods ។​

រហូត​មក​ទល់​ថ្ងៃ​ទី​​ ៣ មេសា​ពួក​គេ​ក៏​បាន​បន្ត​កែ​ចន្លោះ​ប្រហោង​មួយ​ចំនួន​ ដោយ​ការ​ដាក់​ឱ្យ​ប្រើប្រាស់ iOS 10.3.1 ទន្ទឹម​នឹង​ប្រភេទ​ឧបករណ៍ 32Bit រួម​មាន​ម៉ូដែល iPhone 5/5c គឺ​អាច​ Update បាន​ត្រឹម​ជំនាន់​នោះ​ឯង​។

ស្រប​ពេល​ដែល iOS 10.3.2 Beta ជំនាន់​ទី ២ កំពុង​​លេចចេញ​ការ​សាកល្បង ក្រុមហ៊ុន Apple ក៏​បាន​ផ្អាក​ចោល​ប្រព័ន្ធ iOS 10.3 ចោល​តែ​ម្តង ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ Restore ឫ Downgrade ដោយ​បន្សល់​តែ iOS 10.3.1 មួយ​គត់​សម្រាប់​អ្នក​ប្រើប្រាស់​រាល់​គ្នា។

ប្រភព៖ appleinsider

ប្រែសម្រួល៖ កៅ រក្សា