ស្មានមិនដល់! កូនស្រី​នាយចយ​ថៃ​មុខ​ស្អាត​បាត ខុស​​ពី​ឪពុក​ដាច់​

  • 2017-04-12 09:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​កំប្លុកកំប្លែង​ សំដីសំដៅ​ ជាពិសេស​មុខមាត់​ខុស​ពី​តារា​កំប្លែង​ដទៃ​ តាម​រយៈ​រឿង​កំប្លែង​ និង​កម្មវិធី​ទូរទស្សន៍​បាន​ធ្វើ​ឲ្យ​មហា​ជន​ជា​ច្រើន​ស្គាល់​តារា​កំប្លែង​របស់​ថៃ​ដ៏​មាន​ប្រជាប្រិយ​ Thep Srisai ។

តារា​កំប្លែង​រូប​នេះ​​ត្រូវ​បាន​ទស្សនិកជន​នៅ​ប្រទេស​កម្ពុជា​តែង​ហៅ​ថា​ "នាយ​ចយ​ថៃ" ដោយសារ​មុខមាត់​ដូច តារា​កំប្លែង​ខ្មែរ នាយ​ចយ​បេះបិទ​។ ថ្វី​ត្បិត​តែ​លោក​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​ច្រើន​ តែ​ពួកគេ​មួយ​ចំនួន​មិន​ទាន់​បាន​ស្គាល់​មុខ​ប្រពន្ធ​កូន​របស់​តារា​កំប្លែង​រូប​នេះ​ទេ​។

គូ​ព្រេង​ពិត​ជា​មិន​ព្រាត់​មែន​ បើ​ទោះ​បី​ លោក​មាន​មុខមាត់​មិន​ស្អាត​ តែ​មាន​សំណាង​បាន​ជួប​ដៃគូ​ជីវិត​ ជា​នារី​មាន​ចិត្ត​ល្អ​ និង​ថែម​ទាំង​មាន​មុខមាត់​ស្អាត​បាត​ទៀត​។ លើស​ពី​នេះ​ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ ពេល​ដែល​បាន​ឃើញ​ កូនស្រី​របស់​លោក​ ទស្សនិកជន​ទាំង​អស់​​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​សម្រស់​របស់​នាង​ខុស​ពី​ឪពុក​​ដាច់​។ ដើម្បី​ឲ្យ​អស់​ចម្ងល់​សូម​ទស្សនា​រូប​ខាង​ក្រោម​៖​

កូនស្រីរបស់ លោក Thep Srisai
រូបកូនស្រី លោក និងភរិយា

ប្រភព៖ kaazip   ប្រែ​សម្រួល៖ យី សុធារី