កុំកុំ ដាក់ក្រុមហ៊ុនអាកាសចរណ៍ United ក្នុងបញ្ជីខ្មៅ ព្រោះតែទង្វើអយុត្តិធម៌
- 2017-04-13 02:49:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំកុំ ដាក់ក្រុមហ៊ុនអាកាសចរណ៍ United ក្នុងបញ្ជីខ្មៅ ព្រោះតែទង្វើអយុត្តិធម៌
ចន្លោះមិនឃើញ
តារាលំដាប់អន្តរជាតិនិងក្បាច់គុនចិន Donnie Yen ចូលរួមបញ្ចេញការមិនពេញចិត្តលើក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ចំពោះការប្រើហិង្សាលើវេជ្ជបណ្ឌិតវៀតណាម-អាមេរិក David Dao ដោយហៅសកម្មភាពបែបនេះថា មិនសមរម្យនិងអយុត្តិធម៌។
តារាប្រុសក្នុងរឿង “Ip Man” និង “Rogue One” រូបនេះបានបញ្ចេញមិតលើបណ្ដាញសង្គម ហ្វេសប៊ុក អំពីការសន្ទនាមួយ បន្ទាប់ពីលោកនិងកូនប្រុសអាយុ៩ឆ្នាំបានឃើញព័ត៌មានលើទូរទស្សន៍ចុះផ្សាយពីសកម្មភាពលោក David Dao ត្រូវគេវាយដេញចុះពីលើយន្តហោះ។
ខ្លឹមសារទាំងមូល កុំកុំ បានសរសេរថា៖ "កូនប្រុសអាយុ៩ឆ្នាំរបស់ខ្ញុំបានឃើញព័ត៌មាននេះនោះលើកញ្ចក់ទូរទស្សន៍ ហើយពិតជារន្ធត់។ Baba (សំឡេងកូនប្រុសហៅ) មានអ្វីកើតឡើង"។ បន្ទាប់មកលោកបានព្យាយាមរកការឆ្លើយតបមួយឲ្យត្រឹមត្រូវទៅកាន់កូនប្រុស អំពីការវាយធ្វើបានមនុស្សចាស់ម្នាក់ដូចសំរាម។
“តើអ្នកគួរបង្រៀនកូនរបស់អ្នករបៀបណានៃ ភាពមិនគួរសម អយុត្តិធម៌ រើសអើង ពីការបំពានបុរសចាស់វ័យ៦៩ឆ្នាំម្នាក់ ដែលគេធ្វើបាបដូចសំរាម។ គ្មាននរណាបង្រៀនបែបនេះទេ។ នេះពិតជាមិនអាចទទួលយកបាន និងត្រូវការថ្កោលទោស។ ក្រុមហ៊ុនអាកាសចរណ៍ Unitedមិនដែលជាជម្រើសរបស់ខ្ញុំទេ។ ពេលនេះពួកគេស្ថិតក្នុងបញ្ជីខ្លាំងរបស់ខ្ញុំ"។ Yen សរសេរក្នុងហ្វេសប៊ុក។
ក្រៅពី Donnie Yen នៅមានតារាចិនជាច្រើនទៀតមិនពេញចិត្តទង្វើរបស់ ក្រុមហ៊ុនអាកាសចរណ៍ United៕