មេ​ ​HR​ ​របស់​ ​Google​ ​"ប្រាក់​ខែ​មិន​អាច​ចង​បុគ្គលិក​បាន​ទេ"​ ​ប៉ុន្តែ...

  • 2017-04-18 02:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Laszlo Bock​ ​អនុប្រធាន​ជាន់​ខ្ពស់​ ​ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិការ​ ​និង​ធនធាន​មនុស្ស​របស់​ ​Google​ ​ប្រាប់​​ថា​ ​"ប្រាក់​ខែ​គឺ​មិន​អាច​រក្សា​បុគ្គលិក​ឲ្យ​នៅ​ជា​មួយ​ក្រុមហ៊ុន​បាន​យូរ​នោះ​ទេ”​ ​ប៉ុន្តែ​ចំណុច​សំខាន់​ពីរ​ ​ដែល​អាច​រក្សា​ពួក​គេ​បាន​មាន​ដូច​ជា៖

១. សមត្ថភាព​មិត្ត​រួម​ការងារ

បុគ្គលិក​តាម​ផ្នែក​នីមួយ​ៗ​គួរ​តែ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា។

២. លទ្ធផល​ការងារ​ប្រកប​ដោយ​ផ្លែ​ផ្កា​ ​និង​មាន​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់

ការ​ប្រឹងប្រែង​សម្រេច​ការងារ​ប្រកប​ដោយ​លទ្ធផល​វិជ្ជមាន​ ​ខណៈ​ការងារ​ទាំង​នោះ​មាន​ឥទ្ធិពល​ល្អ​ដល់​អ្នក​ប្រើប្រាស់​ ​ដូច​នេះ​បុគ្គលិក​នឹង​ពេញ​ចិត្ត​ក្នុង​ការ​បំពេញ​ភារកិច្ច​ ​ហើយ​ការ​ច្នៃ​ប្រឌិត​របស់​ពួក​គេ​នឹង​កើន​ឡើង​ ​៥​ ​ដង។

ដោយ​ឡែក​ប្រសិន​បើ​លទ្ធផល​ការងារ​មិន​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ ​ទោះជា​ប្រាក់​ខែ​កម្រិត​ណា​ក៏​មិន​អាច​រក្សា​បុគ្គលិក​បាន​នោះ​ទេ៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ រដ្ឋ