Ronaldo ប្រាប់​មូលហេតុ​ដែល​ខ្លួន​អបអរ​ធ្វើ​សញ្ញា​ឲ្យ​ស្ងៀមស្ងាត់!

  • 2017-04-19 00:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ពន្យល់​ពី​មូលហេតុ​ដែល​ខ្លួន​យក​ម្រាមដៃ​ដាក់​មុខ​បបូរមាត់​ជា​សញ្ញា​​ស្ងៀមស្ងាត់​ ពេល​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​មួយ​ទល់​នឹង​ Bayern Munich។

ការ​ធ្វើ​ដូច្នេះ​ត្រូវ​បាន​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​បកស្រាយ​ថា​គឺ ជា​សារ​ប្រាប់​ដល់​អ្នក​គាំទ្រ​ Real Madrid ឲ្យ​ឈប់​ស្រែក​ជេរ​ និង​ចំអក​ដល់​រូប​គេ​តទៅទៀត។ "ខ្ញុំ​គ្រាន់​តែ​សុំ​ដល់​ពួកគេ (អ្នក​គាំទ្រ) ឲ្យ​ឈប់​ជេរ​ព្រោះ​ខ្ញុំ​តែងតែ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ Real Madrid”។

ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​​ស៊ុត​បញ្ចូល​ទី​៣គ្រាប់​ម្នាក់​ឯង (Hat-trick) យប់​មិញ​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​រក​បាន​១០០គ្រាប់​នៅ Champions League៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន