រកឃើញ​សៀវភៅ​ព្រីយ៉ុង សម្រាប់ប្រលង​ធ្វើមន្រ្តី នៅសម័យ​រាជវង្ស Ming និង Qing

  • 2017-04-19 02:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ សិស្ស​និស្សិត​ចិន ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍ ក៏​ដូច​ជា​បច្ចេកវិទ្យា​ទំនើប ដើម្បី​លួច​មើល​ព្រីយ៉ុង ឬ​បើក​ចាក់ នៅ​ក្នុង​ការ​ប្រលង​ប្រចាំ​ឆ្នាំ (Gaokao)។ មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ កាល​ពី​ជាង​១០០​ឆ្នាំ​មុន អ្នក​ប្រាជ្ញ​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បង្ខំ​ចិត្ត​ប្រើ​វិធីសាស្ត្រ​ចាស់​គំរឹល ក្នុង​ការ​លួច​បន្លំ​ដើម្បី​បាន​បើក​មើល​ព្រីយ៉ុង​ដូចគ្នា។

កូន​សៀវភៅ​តូច​មួយ​ក្បាល ត្រូវ​បាន​ដាក់​តាំង​បង្ហាញ នៅ​ក្នុង​រដ្ឋធានី​នៃ​ខេត្ត​ឆាងសា (Changsha) ប្រទេស​ចិន។ វា​ផ្ទុក​ទៅ​ដោយ​អត្ថបទ​នៃ​សៀវភៅ «Four Books and Five Classics» ដែល​សិស្ស​និស្សិត​ត្រូវ​ចងចាំ សម្រាប់​ប្រឡង​ចូល​ធ្វើ​មន្ត្រី​ស៊ីវិល។

ម្ចាស់​ហាង​សៀវភៅ និង​វត្ថុ​បុរាណ​ម្នាក់ បាន​ពន្យល់​ប្រាប់​ថា អ្នក​ប្រាជ្ញ​នៃ​រាជវង្ស Ming និង Qing នឹង​លួច​បន្លំ​យក​សៀវភៅ​នោះ ចូល​ទៅ​មណ្ឌល​ប្រឡង ដោយ​ដេរ​ភ្ជាប់​នៅ​ក្នុង​សំលៀកបំពាក់ ឬ លាក់​នៅ​ក្នុង​ស្បែក​ជើង​ជាដើម ដោយ​សង្ឃឹម​ថា​វា​នឹង​អាច​ជួយ​ពួក​គេ​ឲ្យ​ប្រឡង​ជាប់។

(រូបតំណាង)

ទោះ​ជា​យ៉ាង​ណា គេ​មិន​បាន​ដឹង​ច្បាស់​ឡើយ ពី​វិធីសាស្ត្រ​នៃ​ការ​គ្រប់គ្រង​ការ​ប្រលង និង​ការពារ​អ្នក​លួច​មើល​ព្រីយ៉ុង។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ សិស្ស​និស្សិត​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បង្ខំ​ឲ្យ​ប្រឡង​នៅ​ខាង​ក្រៅ​ថ្នាក់ ហើយ​មាន​លោកគ្រូ​អ្នកគ្រូ​តាម​ឃ្លាំមើល​យ៉ាង​ដិតដល់ ដោយ​ខ្លះ​ប្រើ​កែវយឹត ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ទៀត​ផង៕

ការ​ប្រឡង​របស់​សិស្ស​និស្សិត​ចិន​ នា​ពេល​បច្ចុប្បន្ន

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង