កំពូល​រថយន្ត​ថ្មីៗលេច​មុខក្នុង​រឿង Fast 8 ​ខ្លាំង​យ៉ាងណា​ដែរ?

  • 2017-04-21 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខ្សែ​​ភាពយន្ត ​"Fate of Furious” ឬ “Fast 8” ​គេ​ឃើញ​មាន​វត្តមាន​រថយន្ត​ថ្មីៗ​ជា​ច្រើន​គ្រឿង​បាន​បង្ហាញ​ខ្លួន​ ដោយ​រថយន្ត​នីមួយៗ​សុទ្ធ​តែ​មាន​រូបរាង​ទាក់​ទាញ​ ហើយ​ថែម​មាន​សមត្ថភាព​ខ្លាំង​ទៀត​ផង​។ ចង់​ដឹង​ខ្លាំង​ប៉ុណ្ណា​តាមដាន​ការ​បង្ហាញ​ខាង​ក្រោម៖

@ Bentley Continental GT

រថយន្ត​នេះ​មាន​បំពាក់​ម៉ាស៊ីន​ twin-turbocharged W12 ទំហំ​ ៦ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ៦០០ សេះ​ ចំណាយ​ពេល​ត្រឹម​ ៤,៨ វិនាទី​ប៉ុណ្ណោះ​ដើម្បី​បង្កើន​សន្ទុះ​​ពី​ ០-១០០ គ.ម/ម៉​ និង​​មាន​ល្បឿន​អតិបរមា​ ៣១៨ គ.ម/ម៉។

@ Corvette Stingray 1966

នេះ​ជា​រថយន្ត​ស៊េរី​ចាស់​​មាន​បំពាក់​ម៉ាស៊ីន​ V8 អាច​បង្កើត​កម្លាំង​បាន​ ៣៩០ សេះ។ ត្បិត​ថា​ជា​ស៊េរី​ចាស់​មែន​ប៉ុន្តែ​មាន​ការ​រចនា​តួ​ខ្លួន​យ៉ាង​ទាក់​ទាញ​មិន​ចាញ់​រថយន្ត​ស៊េរី​ទំនើប​ៗ​ឡើយ។

@ Subaru BR-Z

​​​​​​​​​​​​​​​​​​មិន​​ដូច​​ជា​ Subaru BR-Z ​ប្រភេទ​ធម្មតា​ឡើយ​ដោយ​គេ​បាន​រចនា​រូបរាង​​រថយន្ត​នេះ​​យ៉ាង​ពិសេស​សម្រាប់​ខ្សែ​ភាពយន្ត​ Fast 8 នេះ​ផ្ទាល់។ មាន​​ប្រើ​ម៉ាស៊ីន​ H4 ទំហំ​ ២ លីត្រ​, បង្កើត​កម្លាំង​បាន​ ២០៥ សេះ​, ដើម្បី​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉ ប្រើ​ពេល ៦,២ វិនាទី និង​ មាន​ល្បឿន​អតិបរមា​ ២១៧ គ.ម/ម៉។

@ ​Mercedes-AMG GT

ជា​រថយន្ត​ដែល​​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា​មិន​តិច​ទេ​ដោយ​មាន​បំពាក់​ម៉ាស៊ីន​ V8 ទំហំ​ ៤ លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ៥៧៧ សេះ​, បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉​ប្រើ​ពេល​ ៣,៦ វិនាទី​ និង មាន​ល្បឿន​អតិបរមា​ ៣១៨ គ.ម/ម៉។

@ Jaguar F-Type Coupe

ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​តួ​អង្គ​ឈ្មោះ​ Deckard Shaw ដោយ​រថយន្ត​នេះ​មាន​ម៉ាស៊ីន​ V8 Supercharged ទំហំ​ ៥ លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ៥៥០ សេះ, បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉​ប្រើ​ពេល​ ៤ វិនាទី​ និង មាន​ល្បឿន​អតិបរមា​ ៣០០ គ.ម/ម៉៕​​​​

ប្រភព៖ AutoNDTV   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី