Higuaín ថា Barcelona អាច​វាយ​បក​យក​ឈ្នះ​បាន​

  • 2017-04-19 09:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gonzalo Higuaín ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Juventus ជឿជាក់​ថា​ Barcelona នៅ​តែ​មាន​ឱកាស​អាច​វាយបក​យក​ឈ្នះ​នៅ​ការប្រកួត​ Champions League ជើង​ទី​ពីរ​ទល់​នឹង​ក្រុម​ខ្លួន​យប់​នេះ។

Gonzalo Higuaín

កាល​ពី​ជើង​ទី​មួយ​នៅ​ទឹកដី Juventus Stadium ក្រុម​ខ្លាំង​របស់​អ៊ីតាលី​បាន​បំបាក់​ Barcelona ចាស់​ដៃ​ក្នុង​លទ្ធផល​ ៣-០ ធ្វើ​ឲ្យ​ Barcelona ត្រូវ​ការ​​ឈ្នះ​ ៤-០ នៅ​ជើង​ទី​ពីរ​ ឬ​ ៣-០ ដើម្បី​ឈាន​ទៅ​ម៉ោង​បន្ថែម​។ យ៉ាង​ណា​ក៏​ដោយ​នៅ​ទឹកដី Nou Camp គ្រប់​យ៉ាង​សុទ្ធតែ​អាច​ប្រែប្រួល​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អតីត​កីឡាករ​ Real Madrid ខាងលើ។

“ខ្ញុំ​មិន​ដឹង​ថា​លទ្ធផល​នាំ​មុខ​ ៣-០ គឺ​វា​គ្រប់គ្រាន់​សម្រាប់​យើង​ទៅ​វគ្គ​បន្ត​ឬក៏​អត់​នោះ​ទេ។ ពួក​យើង​ត្រូវ​តែ​ប្រឹងប្រែង​នៅ​ទឹកដី​ Nou Camp ហើយ​លេង​ឲ្យ​ដូច​ជើង​ទី​មួយ។ ការ​យក​ឈ្នះ​ PSG កាល​ពី​វគ្គ​មុន​គឺ ជា​ឧទាហរណ៍​បង្ហាញ​ថា​ Barcelona អាច​ធ្វើ​រឿង​មិន​អាច​កើត ឲ្យ​កើត​ឡើង​បាន"។ Higuaín និយាយ៕

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន