ដំណឹង​ល្អ!​ ​កីឡា​ E-Sports ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កីឡា​​ទ្វីប​អាស៊ី​២០២២​ ផ្លូវ​ការ​ហើយ​

  • 2017-04-20 01:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​​កីឡា​ទំនើប​តាម​បច្ចេកវិទ្យា​គឺ​កីឡា​អេឡិចត្រូនិក​ (E-Sports) ត្រូវ​បាន​ប្រកាស​​ដាក់​បញ្ចូល​​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ (Asian Games) នៅ​ឆ្នាំ​២០២២​​ដែល​នឹង​ត្រូវ​រៀប​ចំ​នៅ​ប្រទេស​ចិន។

លោក​ Ahmad Fahad Al-Sabah

កាល​ពី​ថ្ងៃ​​ចន្ទ​​ ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ (OCA) បាន​ប្រកាស​​ចាប់​ដៃ​​គ្នា​​ជា​មួយ​ក្រុម​ហ៊ុន​ Alisports ដែល​ជា​ផ្នែក​​អាជីវកម្ម​តាម​អនឡាញ​របស់​​ក្រុម​ហ៊ុន​យក្ស​ Alibaba។ ក្នុង​សេចក្តី​ប្រកាស​បាន​កំណត់​ដាក់​​កីឡា​មួយ​ប្រភេទ​​នេះ​​ក្នុង​កម្មវិធី​កីឡា​ទ្វីប​អាស៊ី​​ឆ្នាំ​២០២២​ដែល​ប្រព្រឹត្ត​​​ទៅ​នៅ​ទី​ក្រុង​ Hangzhou ​ប្រទេស​ចិន។ OCA បាន​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ច្រើន​ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នា​សម័យ​កាល​បច្ចេកវិទ្យា​របស់​ E-Sports។

ប្រធាន​ក្រុម​​ប្រឹក្សា​អូឡាំពិក​អាស៊ី​លោក​ Ahmad Fahad Al-Sabah ​និយាយ​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​មួយ​ថា​ ៖«OCA បាន​ប្តេជ្ញា​​លើ​ការ​អភិរក្ស​មរតក​ដូន​តា​ ការ​អភិវឌ្ឍ​ និង​​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​កីឡា​នៅ​ទ្វីប​អាស៊ី។ យើង​សម្លឹង​ទៅ​​រក​«ទ្រឹស្តី​​នៃ​ការ​គិត​ឆ្ពោះ​ទៅ​មុខ»​តាម​រយៈ​ Alisports ដែល​នឹង​ជួយ​ពួក​យើង​​ដើម្បី​ពង្រឹង​ និង​​អភិវឌ្ឍ​កីឡា​អេឡិចត្រូនិក»។

​កម្មវិធី​កីឡា​​ទ្វីប​អាស៊ី​ដែល​រៀប​ចំ​ដោយ​ក្រឹម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​បាន​ក្លាយ​ជា​​ព្រឹត្តិការណ៍​ពហុ​កីឡា​ធំ​បំផុត​លំដាប់​ទី​២​​​នៅ​លើ​លោក​នេះ​ បន្ទាប់​ពី​កីឡា​អូឡាំពិក។ គណៈប្រតិភូ​កីឡា​ជាតិ​ចំនួន​៤៥​ប្រទេស​ និង​អត្តពលិក​ប្រមាណ​​១​ម៉ឺន​នាក់​​បាន​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​នេះ​ដែល​រៀប​ចំ​ចុង​ក្រោយ​បំផុត​កាល​ពី​៣​ឆ្នាំ​មុន​នៅ​ទី​ក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ក្រុម E-Sports កម្ពុជា​ឈ្នះ​ពាន MATIC 2017

ប្រភព៖ straitstimes.com

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី