ជិះ​កាត់​តាម​ផ្លូវ​មាន​ឆ្ងល់​អត់ ពេល​ឃើញ​គេ​ចែក​ប៉េងប៉ោង​ពណ៌​ក្រហម​រាប់​ម៉ឺន

  • 2017-04-20 05:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ Sabay ជិះ​កាត់​តាម​ដង​​ផ្លូវ​​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទះ​ឃើញ​គេ​ចែក​ប៉េងប៉ោង​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន ចឹង​ដើម្បី​កាន់​តែ​ច្បាស់ ល្ងាច​មិញ​ Sabay ក៏​បាន​ចុះ​សួរ​ពី​ក្រុម​ការងារ​ដែល​កំពុង​តែ​ចែក​នៅ​ម្ដុំ​សួន​វត្ត​បទុម។

ក្រុម​ការងារ​ចែក​ប៉េងប៉ោង និយាយ​ថា៖ "​បើ​ចង់​ដឹង​ថា​ខ្ញុំ​ចែក​ដើម្បី​អី សូម​តាម​ដាន​ទំព័រ​ហ្វេសប៊ុក Real Life Story Cambodia ​យើង និង​ចូលរួម​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នៅ​កោះ​ពេជ្រ​ថ្ងៃ​ទី​៦ ឧសភា នេះ​ទៅ​ បង​ប្អូន​នឹង​បាន​ដឹង​កាន់​តែ​ច្បាស់​"។

អ្នក​ចែក​ប៉េង​ប៉ោង​ទាំង​នោះ​បន្ត​ថា ប៉េងប៉ោង​ចែក​ចាប់​ពី​ថ្ងៃ​ទី១៨ មេសា ដល់ ៦ ឧសភា ដោយ​ក្នុង ១ ថ្ងៃ​ចែក ១ម៉ឺន ប៉េងប៉ោង នៅ​តាម​ទីតាំង​ផ្សេងៗ​ក្នុង​ក្រុង​ភ្នំពេញ ហើយ​ក៏​មាន​ភ្ជាប់​ជាមួយ​សំបុត្រ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ Real Life Real Concert នៅ​កោះពេជ្រ ថ្ងៃទី​០៦ ខែឧសភា ​ផង​ដែរ។

នៅ​ក្នុង​​ខិត្តប័ណ្ណ​នៃ​ការ​ប្រគំ​តន្ត្រី​​នេះ ឃើញ​មាន​រូប​តារា​ល្បីៗ​ជា​ច្រើន​ដូចជា លោក ព្រាប សុវត្ថិ G-Devith ពេជ្រ សោភា ហេង ពិទូ ក្រុម​ក្មេង ខ្មែរ និង​តារា​ល្បី​ជា​ច្រើន​ទៀត។

គួរ​សំគាល់​ផង​ដែរ​ថា ប៉េងប៉ោង​ទាំង​នោះ មាន​សារ​​មួយ​ចំនួន​ទាក់ទង​នឹង​ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវិត​ពិត ដោយ​មាន #RealLifeKH។ Sabay ក៏បាន​ឃើញ​ថា​ប៉ុន្មាន​ថ្ងៃនេះ នៅ​លើ​ផេក​ហ្វេសប៊ុក Real Life Story Cambodia ក៏​មាន​វីដេអូ​មួយ និយាយ​​ពី​ជីវិត​ពិត​របស់​អ្នកនាង ស្វែង សុជាតា ដ៏​ក្ដុកក្ដួល ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ទស្សនា​ផង​ដែរ។ សាក​ចូល​ទៅ​មើល​វីដេអូ​មួយ​ហ្នឹង​មើល៎ ទប់​ទឹកភ្នែក​ជាប់​អត់?

មាន​​ឆ្ងល់ទេ​​ថា​ តើ​អ្នកណា​ជា​អ្នក​រៀបចំ​ការ​ចែក​ប៉េងប៉ោង​រាប់​ម៉ឺន និង​ធ្វើ​វីដេអូ​ជីវិត​ពិត​នេះ? ហើយ​នឹង​មាន​អី​កើត​ឡើង នៅ​ព្រឹត្តិការណ៍ Real Life Real Concert នៅ​ថ្ងៃ​ទី៦ ឧសភា នៅ​កោះ​ពេជ្រ? កុំ​ភ្លេច​ចូល​រួម​តាមដាន​ទាំាង​អស់​គ្នាណា។

ខាងក្រោម​នេះ គឺ​សកម្មភាព​គេ​ចែក​ប៉េងប៉ោង​នៅ​សួន​វត្ត​បទុម​ម្សិល​មិញ​៖

អត្ថបទ៖ វិទូ