សមត្ថភាព​ខ្ពស់ ​កូន​ប្រុស​​ Maurice Chan ​ចង់​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​កម្ពុជា

  • 2017-04-21 00:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

Loïc Chan ​វ័យ​១២​ឆ្នាំ ​ជា​កីឡាករ​បាល់ទាត់​ម្នាក់ ​និង​ជា​កូន​ប្រុស​របស់​តារា​សម្ដែង Maurice Chan ​ដែល​ប្រិយមិត្ត​បាន​ស្គាល់​គ្រប់​គ្នា​ថា​ជា​តួ​អង្គ Stunt ​ល្បី​ឈ្មោះ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ Hollywood ។

កុមារា​វ័យ​ក្មេង​រូប​នេះ ​ត្រូវ​បាន​ឪពុក​បញ្ជាក់​ថា​មាន​ចិត្ត​ស្រលាញ់​កីឡា​ណាស់ ជា​ពិសេស​បាល់ទាត់​តែ​ម្ដង។ ដោយ​រូបគេ​កំពុង​តែ​ហ្វឹកហាត់​យ៉ាង​សកម្ម ​នៅ​ប្រទេស​បារាំង ​និង​បាន​ចូល​រួម​ប្រកួត​កម្មវិធី​ជា​ច្រើន​ផង​ដែរ។ ទៅ​ថ្ងៃ​អនាគត ​Loic ​មាន​ក្ដី​ប្រាថ្នា ​ចង់​បង្ហាញ​វត្តមាន​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​គ្រប់​រូបភាព ​ប្រសិន​បើ​រូបគេ​ត្រូវ​បាន​សហព័ន្ធ​មើល​ឃើញ ​និង​ត្រូវ​ការ។

កីឡាករ​វ័យ​ក្មេង​ដែល​ជា​អ្នក​គាំទ្រ FC Barcelona ​ខាង​លើ ​លេង​នៅ​តំបន់​បម្រើ​ប្រយុទ្ធ ​ហើយ​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ US Revel ​នៅ​ជិត​ទីក្រុង Toulouse ​ប្រទេស​បារាំង។ Loic ​​ត្រូវ​បាន​ក្លឹប​ Toulouse FC ​កំពុង​តាម​ដាន​ជើង​ដែរ ​ដោយសារ​តែ​រូបគេ​មាន​សមត្ថភាព​ល្អ​ក្នុង​ការ​ប្រកួត​នានា។

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​សមត្ថភាព​ Loïc Chan ​ក្នុង​ការ​ប្រកួត​កន្លង​មក៖


អត្ថបទ៖ មុន្នីរម្យ