Sony ប្រគល់​រង្វាន់​ទូរទស្សន៍ ៥៥ អ៊ីញ ឲ្យ​អ្នក​ឈ្នះ​ក្នុង​ហ្វេសប៊ុក ម្សិល​មិញ

  • 2017-04-21 02:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហេង គៀន អ្នក​មាន​សំណាង​ឈ្នះ​រង្វាន់​ទូរទស្សន៍ “Sony BRAVIA 4K Android TV ទំហំ ៥៥ អ៊ីញ" មាន​តម្លៃ​ ១.៥៩៩ ដុល្លារ បាន​បង្ហាញ​ខ្លួន​កាល​ពី​ម្សិលមិញ​ ដើម្បី​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន Sony នៅ​បន្ទប់​តាំង​បង្ហាញ​ផលិត​ផល Sony (Sony Showroom) ខាងត្បូង​វិមានឯករាជ្យ​ កាល​ពី​ថ្ងៃ​ទី២០ មេសា ២០១៧។

អ្នក​ឈ្នះ​រង្វាន់​ធំ ដែល​មាន​ឈ្មោះ​គណនី​ហ្វេសប៊ុក Kean Heng រស់​នៅ​ភ្នំពេញ មាន​អាយុ ២៥​ ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ពេល​ដឹង​ថា​ខ្លួន​ជា​អ្នក​​មាន​សំណាង ក្នុង​ចំណោម​បេក្ខជន ២០០នាក់ ដែល​ក្រុមហ៊ុន​ចាប់​ចំ​ឈ្មោះ​លោក ក្នុង​ព្រឹត្តិការណ៍ #សូ​នី​ធំ​ធំ កាល​ពី​ថ្ងៃ​ទី១៣ មេសា​នេះ។

លោក ហេង គៀន អ្នក​ឈ្នះ​រង្វាន់​ធំ​ពី #​សូ​នី​ធំ​ធំ បន្ត​ថា៖ "ការ​ចូលរួម​លេង​នេះ ខ្ញុំ​គ្រាន់​តែ​មាន​បំណង​ចង់​ឈ្នះ​ទូរទស្សន៍​ដ៏​ធំ​ពី​កម្មវិធី #​សូ​នី​ធំ​ធំ ហើយ​ក៏​មិន​នឹកស្មាន​ថា​ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​ឈ្នះ​នោះ​ទេ"។

លោក គង់ ជំនោរ អ្នក​តំណាង​ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​រង្វាន់​ថា៖ "ជិត​មួយ​ខែ​ហើយ ដែល​ក្រុមហ៊ុន​បាន​ដំណើរ​ការ​កម្មវិធី​ប្រកួត​ឈ្នះ​រង្វាន់​ក្នុង​ព្រឹត្តិការណ៍ #​សូ​នី​ធំ​ធំ នេះ ហើយ​ឥឡូវ​យើង​ក៏​បាន​ប្រគល់​រង្វាន់​ធំ​ដល់​អ្នក​ដែល​មាន​សំណាង​គឺ លោក ហេង គៀន នូវ​ទូរទស្សន៍ Sony BRAVIA 4K Android TV ទំហំ 55 អ៊ីញ ១គ្រឿង"។

អ្នក​តំណាង ស៊ុនស៊ីម៉ិចកូ រូប​នេះ បន្ត​ថា #សូនីធំធំ ជា​កម្មវិធី​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង បង្កើត​ភាព​សប្បាយ​រីករាយ​ជូន​អ្នក​គាំទ្រ​ផលិតផល Sony នា​ឱកាស​ចូលឆ្នាំ​ខ្មែរ ដើម្បី​ចូលរួម​លេង​កម្សាន្ត និង​ផ្សង​សំណាង​សប្បាយៗ តាម​រយៈ​ផេក​ហ្វេសប៊ុក​របស់ Sony Showroom by Sunsimexco Co., Ltd.៕

ព័ត៌មាន​បន្ថែម​ចូល​ទៅ ផេក​ហ្វេស​ប៊ុក​ផ្លូវ​ការ Sony Showroom by Sunsimexco Co., Ltd

ដោយ៖ វិទូ